ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បេីករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ខណៈពេលកំពុងបេីកបរនោះបានឈ្លោះគ្នាជាមួយនឹងគូរសង្សា ក៏បានរេចង្កូតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឪ្យបាក់អស់មួយកង់ និងរថយន្តរងការខូចខាតខ្ទេចមួយចំហៀងផ្នែកខាងឆ្វេង។

ហេតុការណ៍នេះដែរកេីតឡេីងនៅវេលាម៉ោង ១០:០០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់ បេីករថយន្តមួយគ្រឿងម៉ាក CRV ពណ៌សម្បកឪឡឹកមួយគ្រឿងដែរមានពាក់ស្លាកលេខ ភ្នំពេញ: 2G-4870 បេីកបរទិសដៅពីលិច ទៅកេីត ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ដោយសារតែ ការបេីកបរនោះ អ្នកបេីកបរមានការឈ្លោះជាមួយនឹង ដៃគូរសង្សាផង ទ្រាំមិនបានទាញដៃចង្កូតរថយន្តទៅបុកនិង ក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឪ្យបាក់អស់កង់ ចំណែកឯរថយន្តវិញនោះរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ថានបានចុះមកដល់ទីតាំងកន្លែងកេីតហេតុ រួចទាក់ទង ទៅជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកវាល់វែងរួចស្ទួចរថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ ទូច វិច្ឆិកា

Share.