សៀមរាប ៖ ក្មេងសិស្សសាលាមួយក្រុមចំនួន១១នាក់ គេចសាលារៀន ទៅប្រមូលផ្តុំគ្នានៅផ្ទះលក់កាហ្វេ លេងបៀ ជក់បារី បារីអេឡិចត្រូនិច ត្រូវបានកម្លាំងអាវុធហត្ថស្រុកអង្គរជុំ ធ្វើការឃាត់នាំយកទៅអប់រំ កិច្ចសន្យា ហៅឪពុកម្តាយធានាយកទៅអប់រំបន្តនៅផ្ទះ ។

ការឃាត់ក្មេងសិស្សសាលាខាងលើប្រព្រឹត្តទៅកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅហាងនំខេក សូផាន់នី ស្ថិតក្នុងភូមិដូនស្វា ឃុំ ចារឈូក ស្រុក អង្គរជុំ ខេត្តសៀមរាប ។

តាមអាវុធហត្ថបានឱ្យដឹងថា នៅរសៀលថ្ងៃនេះ ប្រទះឃើញក្មេងសិស្សសាលាមួយក្រុម ប្រមូលផ្តុំគ្នា អង្គុយផឹកកាហ្វេ ជក់បារី បារីអេឡិចត្រូនិច ដោយគេចពីសាលារៀន គេចពីការសិក្សារៀនសូត្រ ទើបកម្លាំងឃាត់ក្មេងទាំងនោះបានចំនួន១១នាក់ នាំយកទៅទីបញ្ជាការអាវុធហត្តស្រុក ហៅឪពុកម្តាយដើម្បីចូលរួម ធ្វើការអប់រំ ផ្សព្វផ្សាយពីស្តីពីផលប៉ះពាល់នៃគ្រឿងញៀន ធ្វើកិច្ចសន្យា រួចឪពុកម្តាយធានាយកកូនចៅទៅអប់រំបន្តនៅផ្ទះបន្ថែមទៀត ៕

អត្ថបទ៖តាតុងសែនជ័យ

Share.