ភ្នំពេញ: អគ្គិភ័យបានឆាបឆេះផ្ទះល្វែងប្រជាពលរដ្ឋក្នុងបុរីមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាងក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យចេញរថយន្តជួយបាញ់ពន្លត់។

ហេតុការណ៍គ្រោះអគ្គិភ័យបង្កភ្ញាក់ផ្អើលកាលវេលាម៉ោង៤នឹង៥០នាទីថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២៤ស្ថិតនៅផ្ទះលេខ១៩ផ្លូវបេតុងលេខ០២Aក្នុងបុរីភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញមានផ្សែងហុយខ្មួរខ្មាញ់ចេញពីផ្ទះកើតហេតុខាងលើក៏ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពងមកជួយបាញ់ទប់ស្កាត់និងប្រញាប់រាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញដែលប្រចាំការនៅខណ្ឌដង្ការជំនួន២គ្រឿងបានមកដល់រួមឡានទឹកខាងបុរីចំនួន១គ្រឿងជួយបាញ់ពន្លត់ឲ្យរលត់ទៅវិញ។

តាមប្រភពមួយចំនួនបានឲ្យដឹងថា អគ្គិភ័យខាងលើ បណ្ដាលមកពីម្ចាស់ទីតាំងលីងកាហ្វេ បង្កជាអគ្គិភ័យ។

ជុំកករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនេះ គេនៅមិនទាន់ដឹងមូលហេតុ និងទំហំខូចខាតនៅឡើយទេ ។ ដោយសមត្ថកិច្ចនាញកំពុងធ្វើការស្រាវជ្រាវ ហើយនៅក្នុងហេតុការណ៍ផ្ទាល់៕

អត្ថបទ÷សេង សាវី

Share.