បើយើងនិយាយពីកីឡាករដែលកំពុងមានភាពចាប់អារម្មណ៍ និងមានអ្នកគាំទ្រច្រើន នាពេលបច្ចុប្បន្នពិភពបាល់ទាត់ក្នុងឆ្នាំ២០២៤ នេះគេនឹងនឹកឃើញដល់កីឡាករ ២រូបនេះ គឺ Cristiano Ronaldo និង Lionel Messi។


តែបើយើងងាកមកចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ជើងេកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក៏បានបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន ១០រូបដែលមានល្បឿនលឿនដាច់គេ។
កីឡាករទាំង ១០រូប ក្នុងនោះរួមមានដូចខាងក្រោម៖
១. Kylian Mbappé របស់ជម្រើសជាតិបារាំង មានល្បឿនរហូតដល់ ៣៦,៥ គីឡូម៉ែត្រ / ម៉ោង

២. Ferran Torres របស់ជម្រើសជាតិអេស្ប៉ាញ មានល្បឿនរហូតដល់ ៣៦គីឡូម៉ែត្រ / ម៉ោង

៣. Benjamin Šeško របស់ជម្រើសជាតិស្លូវេនី មានល្បឿនរហូតដល់ ៣៥,៩ គីឡូម៉ែត្រ / ម៉ោង

៤. Leroy Sané របស់ជម្រើសជាតិអាល្លឺម៉ង់ មានល្បឿនរហូតដល់ ៣៥,៨ គីឡូម៉ែត្រ / ម៉ោង

៥. Valentin Mihăilă របស់ជម្រើសជាតិរូម៉ានី មានល្បឿនរហូតដល់ ៣៥,៨ គីឡូម៉ែត្រ / ម៉ោង

៦. Théo Hernandez របស់ជម្រើសជាតិបារាំង មានល្បឿនរហូតដល់ ៣៥,៧ គីឡូម៉ែត្រ / ម៉ោង

៧. Dan Ndoye របស់ជម្រើសជាតិស្វីស មានល្បឿនរហូតដល់ ៣៥,៦ គីឡូម៉ែត្រ / ម៉ោង

៨. Micky van de Ven របស់ជម្រើសជាតិហូឡង់ មានល្បឿនរហូតដល់ ៣៥,៦ គីឡូម៉ែត្រ / ម៉ោង

៩. Rasmus Hojlund របស់ជម្រើសជាតិដាណឺម៉ាក មានល្បឿនរហូតដល់ ៣៥,៥ គីឡូម៉ែត្រ / ម៉ោង

១០. Rafael Leão របស់ជម្រើសជាតិព័រទុយហ្គាល់ មានល្បឿនរហូតដល់ ៣៥,៤ គីឡូម៉ែត្រ / ម៉ោង

ល្បឿនរបស់កីឡាករបាល់ទាត់ ខុសពីល្បឿនរត់ប្រណាំង ខុសត្រង់ថា ល្បឿនរបស់កីឡាករសំដៅដល់ ល្បឿននៃការគ្រប់គ្រងបាល់ និង ការបញ្ជូន គឺមិនរត់ត្រង់ទៅមុខដូចអត្តពលិកទេ។
ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ពេលនេះឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ នៅរាត្រីនេះ កម្មវិធីប្រកួតមាន៖
– ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បារាំង ប៉ះ អេស្ប៉ាញ វេលាម៉ោង ២:០០រំលងអធ្រាត្រ
– ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អង់គ្លេស ប៉ះ ហូឡង់ វេលាម៉ោង ២:០០រំលងអធ្រាត្រ។
គួរដឹងថា ពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕



