សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានជ្រើសរើសក្រុមបាល់ទាត់ជម្រើសជាតិចំនួន ៨ នៅក្នុងទ្វីបអាស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់បាល់ទាត់មួយឈ្មោះថា «2026 FIFA Series» ដែលអនុញ្ញាតឱ្យប្រទេស ជាសមាជិករបស់ខ្លួនមួយចំនួនអាចប្រកួតប្រជែង ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ក៏បានឈ្មោះចូលរួមផងដែរ។

សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិចំនួន ៨ នៅក្នុងទ្វីបអាស៊ី ដែលមានឈ្មោះប្រកួត ពានរង្វាន់ FIFA Series ឆ្នាំ២០២៦ រួមមាន៖ អូស្រ្តាលី ចិន អូម៉ង់ ឥណ្ឌូណេស៊ី គុយវ៉ែត កោះហ្គាំ ម៉ាកាវ និងអ៊ូសបេគីស្ថាន។ ដោយលែក FIFA Series ឆ្នាំ២០២៦ មានក្រុមចូលរួមសរុប ៣៦ក្រុម ជ្រើសចេញពី ៦តំបន់ជុំវិញពិភពលោក ចែកចេញជា ៩ពូល ក្នុង១មួយមាន ៤ក្រុម ខណ:ការប្រកួតជម្រុះក្នុងពូល នឹងធ្វើនៅទឹកដីក្រុមដែលទទួលធ្វើជាម្ចាស់ផ្ទះ។

ស្របពេលក្រុមពីតំបន់អាស៊ាន ឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះក្នុងពូលរបស់ខ្លួន រួមមាន៖ ប៊ុលហ្គារី Saint Kitts and Nevis និង កោះសាឡូម៉ូន។ ចំពោះពេលវេលា នៃការប្រកួត FIFA នៅមិនទាន់បញ្ចាក់ច្បាស់នៅឡើយទេ។
រំលឹកថា សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក៏ធ្លាប់ចូលរួមប្រកួត ក្នុងពានរង្វាន់មួយនេះផងដែរ កាលឆ្នាំ២០២៤ ដែលជាការបង្កើឡើងលើកដំបូង ដោយស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិ គុយយ៉ាន (អាមេរិកខាងជើង), កាប់វែរ (អាហ្វ្រិកខាងលិច) និង អេក្វាទ័រហ្គីណេ (អាហ្វ្រិកកណ្តាល) តែឆ្លងមិនផុសវគ្គជម្រុះក្នុងពូលឡើយ ដោយឆ្លងកាត់ ២ប្រកួតចាញ់ទាំង២ប្រកួត។

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ «FIFA Series» បង្ក់ើតឡើងដោយ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA ដំបូងនៅឆ្នាំ២០២៤ ដោយក្រុមជម្រើសជាតិ អាល់ហ្សេរី ខណ:ជើងឯករងបានទៅលើ ក្រុមជម្រើសជាតិប៊ុលហ្គារី និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមជម្រើសជាតិក្រូអាស៊ី៕

