ទីបំផុតក្រុមជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ក្រោយយកឈ្នះអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Olympiastadion (Berlin)។

ដូច្នេះក្រុមជម្រើសជាតិអេស្ប៉ាញ ក្លាយជាប្រទេសដែលឈ្នះជើងឯក UEFA Euro ច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រសរុប ៤លើក (1964, 2008, 2012, 2024) ចាំតាំងពីពានរង្វាន់នេះបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៨ ខណ:អាល្លឺម៉ង់ ឈ្នះ៣លើក។
ចំណែកឯក្រុមជម្រើសជាតិអង់គ្លេស មិនដែលឈ្នះពានរង្វាន់ UEFA Euro ម្តងណាឡើយ ក្រោយឡើងដល់វគ្គផ្តាច់ព្រ័ត្រ២ដង បរាជ័យទាំង២ដង (2020, 2024)។

វគ្គផ្តាច់ព្រ័ត្រ Euro 2024៖
– អេស្ប៉ាញ ២-១ អង់គ្លេស នៅកីឡដ្ឋាន Olympiastadion (Berlin)
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– អង់គ្លេស ២-១ ហូឡង់
– បារាំង ១-២ អេស្ប៉ាញ។
ពានរង្វាន់ឯកត្តជន៖
- កីឡាករវ័យក្មេងល្អជាងគេប្រចាំព្រឹត្តិការណ៍ UEFA Euro បានទៅលើ Lamine Yamal របស់អេស្ប៉ាញ

- កីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ UEFA Euro បានទៅលើ Rodri របស់អេស្ប៉ាញ។

Top Scorers រួមមានដូចជា៖
– Harry Kane របស់ក្រុមជម្រើសជាតិអង់គ្លេស រកបាន៣គ្រាប់
– Dani Olmo របស់ក្រុមជម្រើសជាតិអេស្ប៉ាញ រកបាន៣គ្រាប់
– Cody Gakpo របស់ហូឡង់
– Ivan Schranz របស់ស្លូវ៉ាគី
– Jamal Musiala របស់អាល្លឺម៉ង់
– Georges Mikautadze របស់ហ្សកហ្ស៊ី៕

