សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី (Asian Electronic Sports Federation) បានប្រកាសជាផ្លូវការពីហ្គេមទាំង៨ ដែលត្រូវដាក់ឱ្យអត្តពលិកក្នុងតំបន់អាស៊ី ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាកម្រិតទ្វីប 2022 Asian Games នៅទីក្រុង Hangzhou និងZhejiang ប្រទេសចិន នាពេលខាងមុខ។
អត្ថបទពាក់ព័ន្ធ៖ក្រុមណាហ្គាវើល ចុះកុងត្រាកីឡាករ eFootball ដំបូងគេនៅស្រុកខ្មែរ
កីឡាអេឡិចត្រូនិក ដាក់ហ្គេមប្រកួតផ្លូវការទាំង៨មានដូចជា៖
១) Arena of Valor Asian Games Version
២) DOTA 2
៣) Dream Three Kingdoms 2
៤) EA SPORTS FIFA branded soccer games
៥) HearthStone
៦) League of Legends
៧) PUBG Mobile Asian Games Version
៨) Street Fighter V
ចំណែកហ្គេមចំនួន២ប្រភេទទៀតក៏មានដាក់បង្ហាញឱ្យមានការប្រកួតដែរមាន៖
-AESF Robot Masters – Powered by Migu
-AESF VR Sports – Powered by Migu
អត្ថបទពាក់ព័ន្ធ៖ប្រទេស៦ទៀតចូលរួមជាសមាជិកកីឡាអេឡិចត្រូនិកអន្តរជាតិ (Esports)
កីឡាកម្រិតទ្វីបអាស៊ី Asian Games រៀបចំឡើងដំបូងតាំងពីឆ្នាំ១៩៥១ មកម៉្លេះរាល់៤ឆ្នាំម្តង ខណៈកីឡាអេឡិកត្រូនិក បានដាក់បញ្ចូលឱ្យមានការប្រកួតប្រជែងនៅឆ្នាំ២០១៨ កន្លងទៅនៅប្រទេសឥណ្ឌូណេស៊ី។ ចំពោះការប្រកួតក្នុងឆ្នាំ២០២២ ខាងមុខកីឡាអេឡិចត្រូនិក ក៏ជាកីឡា១ក្នុងចំណោម៤០ ដែលដាក់ឱ្យប្រកួតប្រជែងដែរ ហើយពិធីបើកគ្រោងធ្វើនៅថ្ងៃទី១០ ខែកញ្ញា ហើយបិទពិធីវិញនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕