គ្រឿងញៀន នៅតែបន្តក្លាយជាបញ្ហាចម្បងមួយសម្រាប់សង្គមកម្ពុជា បើទោះជារាជរដ្ឋាភិបាលនៅអាណត្តិមុនៗជាបន្តបន្ទាប់ក៏ដូចជានីតិកាលទី៧នៃរដ្ឋសភាដែលជារាជរដ្ឋាភិបាលបន្តនេណបានដាក់ចេញនូវយន្តការក៏ដូចជាផែនការសកម្មភាពដើម្បី ដោះស្រាយ បញ្ហានេះក្តី។

ការកើនឡើងគួរឲ្យកត់សម្គាល់ទាំងការប្រើប្រាស់ ការចែកចាយ ការកែច្នៃ គ្រឿងញៀន គ្រប់ប្រភេទដូចជាបច្ចុប្បន្ន បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋពិសេសមាតាបិតា អាណាព្យាបាលសិស្សានុសិស្សកើតមានក្តីបារម្ភជាខ្លាំង។ពួកគេបារម្ភខ្លាចកូនៗរបស់ ខ្លួនត្រូវបានអូសទាញដោយក្រុមបាបមិត្តឲ្យធ្លាក់ក្នុងរណ្តៅគ្រឿងញៀន ពួកគេបារម្ភខ្លាច បញ្ហាអសន្តិសុខ អំពើចោរកម្មផ្សេងៗ អំពើរំលោភសេពសន្ទវៈ ។ល។ ដែលបង្កឡើងដោយ ក្រុមអ្នកប្រើប្រាស់ គ្រឿងញៀនជាដើម។

នៅចំពោះមុខក្តីបារម្ភទាំងនេះ ពលរដ្ឋចង់ឃើញស្ថាប័នពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមាន សមត្ថកិច្ចមានវិធានការដ៏មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលជាវិបត្តិសកលមួយនេះ។

ជាមួយគ្នានេះ មហាជនក៏បានបង្ហាញនូវការសាទរចំពោះរាជរដ្ឋាភិបាលដែលមាន ក្រសួង មហាផ្ទៃជាសាធាធិការវិស័យសន្តិសុខសង្គមយ៉ាងសំខាន់នោះ បង្ក្រាបបានបទល្មើសគ្រឿង ញៀនជាបន្តបន្ទាប់នៅក្រោមយន្តការនៃ៩នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុស ច្បាប់រយៈពេលជិត១០ឆ្នាំកន្លងមកនេះ។អនុវត្តតាមទិសស្លោក ៣កុំ ១រាយការណ៍ ក្រោម ការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យុទ្ធនាការនោះ គេកត់សម្គាល់ឃើញ ថា ជាលទ្ធផលបរិមាណ នៃការបង្ក្រាបមាន ការកើនឡើងគួរ ឲ្យ កត់សម្គាល់ ទាំងបរិមាណ គ្រឿងញៀននិងតួលេខនៃជនល្មើសក៏ដូចជាជនរងគ្រោះ។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងខ្លឹមសារនៃ ទិសស្លោក ៣ កុំ ១ រាយការណ៍ ដែលមានន័យ ជាសង្ខេបមកថា  កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍ នោះ ស្មេរយល់ថា គួរតែត្រូវផ្សព្វផ្សាយនិងបំផុសឲ្យមានការចូលរួមឲ្យបានកាន់តែទូលំទូលាយ បន្ថែមទៀត។ក្នុងន័យនេះ បើសិនជាយើងពិនិត្យឲ្យបានស៊ីជម្រៅ ទៅលើខ្លឹមសារ នៃទិសស្លោកនេះ យើងឃើញថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់ មិនអាច ខ្វះបានពិសេសត្រង់ចំណុច កុំពាក់ព័ន្ធនិង ការរាយការណ៍។

ជារួមមកវិញ បញ្ហាគ្រឿងញៀនគឺជាបញ្ហារួម ដូច្នេះត្រូវទាមទារនូវដំណោះស្រាយជារួម ទាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច តុលាការ អង្គការមហាជនរួមទាំងប្រជាពលរដ្ឋទូទៅ។ ដើម្បីជំរុញឲ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀន​ ដែលជាក្តីបារម្ភសម្រាប់សង្គមទាំងមូល ស្មេរយល់ថា ការតែរួមគ្នា ឆ្លើយតបឲ្យបានទៅតាម ទិសស្លោក  ៣ កុំ ១ រាយការណ៍

Share.