ក្រុម​បាល់ទាត់នារី​ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះ សលត៍ ខេត្តបាត់ដំបង ក្នុងលទ្ធផល ២៣ទល់និង០ ជំនួបសប្ដាហ៍ទី៥ នៅថ្ងៃសៅរ៍ ទី១៤ កញ្ញា ២០២៤នេះ នៃពានរង្វាន់​លីគ​នារី​កម្ពុជា Cambodian Women’s League រដូវកាល​​២០២៤-២៥។

ក្នុង​នោះ​ដែរ​សម្រាប់​លទ្ធផល ២គូផ្សេងទៀត ក៏​មាន​គ្រាប់​បាន​ស៊ុត​បញ្ចូល​ទីគ្នាដោយ សៀមរាប ឈ្នះ ខេត្តកំពង់ឆ្នាំង ៦-០ ណាហ្គាវើលដ៏ ឈ្នះវិសាខា ភ្នំពេញក្រោន ឈ្នះវិសាខា។

លទ្ធផលប្រកួត សប្ដាហ៍ទី៥ ថ្ងៃទី១៤ កញ្ញានេះ៖

  • ព្រះខ័នរាជស្វាយរៀង ២៣-០ សលត៍ ខេត្តបាត់ដំបង
  • ក្លិបបាល់ទាត់សៀមរាប ៦-០ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង
  • ណាហ្គាវើលដ៏ ១-០ វិសាខា
  • ភ្នំពេញក្រោន ១៤-០ សមាគមក្លិបបាល់ទាត់ មីស្ទើលេង

សូម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

Share.