ក្រុមបាល់ទាត់ហ្វូតសាលបុរសជម្រើសជាតិប្រេស៊ីល ក្លាយម្ចាស់ជើងឯកជាលើកទី៦ នៃពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup ដែលប្រទេសអ៊ូសបេគីស្ថាន ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤នេះ។

ក្នុងការចូលរួមប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោកប្រេស៊ីល គ្រងជើងឯកចំនួន ៦លើក គិតទាំងឆ្នាំ២០២៤នេះ និងឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រចំនួន ៧លើក រួមមាន៖ ១៩៨៩, ១៩៩២, ១៩៩៦, ២០០០, ២០០៨ និង ២០១២ និងធ្លាប់ឈ្នះជើងឯកចំនួន ៦លើក (១៩៨៩, ១៩៩២, ១៩៩៦, ២០០៨, ២០១២, ២០២៤)។
ដោយឡែកសម្រាប់ក្រុមបាល់ទាត់ហ្វូតសាលបុរសជម្រើសជាតិអាហ្សង់ទីន ដែលជាគូប្រជែងជើងឯកនៅឆ្នាំនេះ គឺជាការឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ៣ឆ្នាំជាប់គ្នា នៅឆ្នាំ២០០៦ ទទួលបានជើងឯកក្រោយឈ្នះរុស្សី ៥-៤ នៅឆ្នាំ២០២១ ឡើងវគ្គផ្ដាច់ព្រ័ត្រចាញ់ព័រទុហ្គាល់ ២-១ និងចាញ់ប្រេស៊ីល ២-១។

សម្រាប់លទ្ធផលចំណាត់ថ្នាក់ នៃពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2024 FIFA Futsal World Cup រួមមាន៖
- ជើងឯក៖ ប្រេស៊ីល
- ជើងឯករង៖ អាហ្សង់ទីន
- លេខ៣៖ អ៊ុយក្រែន
- លេខ៤៖ បារាំង
ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្ដង ធ្វើឡើងដំបូងនៅឆ្នាំ១៩៨៩ ដោយប្រទេសហូឡង់ ធ្វើជាម្ចាស់ផ្ទះ។ ខណ:ក្រុមជម្រើសជាតិប្រេស៊ី ឈ្នះជើងឯកច្រើនជាងគេ ចំនួន ៥លើក អេស្ប៉ាញ ចំនួន ២លើក អាហ្សង់ទីន និងព័រទុយហ្គាល់ ចំនួន ១លើក៕


