ក្មេងៗគឺជា ក្រដាស ស។ ពុំនោលនេះ គេហាក់បានស្តាប់ឮនិងចេះពោលស្ទើរតែគ្រប់ ៗគ្នា សូម្បីៗតែក្មេងៗដែលជាសិស្សានុសិស្សក៏អាចនិយាយពាក្យនេះបានដូចគ្នា។ មិនត្រឹមតែអាចនិយាយប្រយោគនេះបានយ៉ាងងាយស្រួលតែប៉ុណ្ណោះទេ ថែមមានមនុស្ស ជាច្រើនបានយល់ពីអត្ថន័យរបស់ប្រយោគដ៏ខ្លីនេះថែមទៀតផង នោះគឺមានន័យថា ក្មេងៗងាយនឹងចាប់យកនូវអ្វីដែលមនុស្សធំបានប្រព្រឹត្តឬមួយក៏បង្ហាញនៅចំពោះមុខពួកគេ មិនថា ជាពាក្យសម្តី កាយវិកាឬក៏ឥរិយាបទ នោះឡើយ គឺប្រៀបដូចជាក្រដាស ស ដែលងាយនឹងប្រឡាក់យ៉ាងដូច្នោះដែរ។

ជាប្រយោគខ្លី ងាយចងចាំនិងថាតាមមែនពិត ប៉ុន្តែបើយើងពិនិត្យមើលទៅលើអត្ថន័យ ជ្រាលជ្រៅនិងគួរឲ្យគិតពិចារណា។ព្រោះថា ការប្រៀបធៀបក្មេងៗទៅនឹងក្រដាសស យ៉ាងដូច្នេះ មានន័យថា ក្មេងៗពិតជាងចាប់យកនូវអ្វីដែលបរិស្ថាននៅជុំវិញពោលគឺ មនុស្សនៅក្នុងគ្រួសារ សង្គមក្នុងនោះមានទាំងសាលារៀនបានបង្រៀនដល់ពួកគេទាំង ដោយផ្ទាល់និងតាមលក្ខណៈប្រយោល។ដូច្នេះ រាល់ការប្រព្រឹត្តរបស់មនុស្សដែលជុំវិញ ក្មេងៗទាំងឡាយ រួមទាំងសង្គមជាតិទាំងមូលផងដែរគឺត្រូវតែមានការប្រុងប្រយ័ត្ននៅ គ្រប់ជំហានទាំងអស់។

ក្នុងន័យនេះ ស្មេរយល់ថា ក្មេងនឹងចាប់កាន់សៀវភៅអាន នៅពេលដែលឃើញឪពុក ម្តាយ ឬសមាជិកដទៃទៀតនៅក្នុងគ្រួសារចាប់កាន់សៀវភៅអានដែរ។ ក្មេងៗនឹងចាប់កាន់ទូរស័ព្ទ ដៃលេងហ្គេម ស្រែកឡូឡារំខានដល់គេឯងនៅពេលដែលគេឃើញសមាជិកនៅក្នុងគ្រួសារ ដទៃពិសេសឪពុកម្តាយរបស់គេចាប់កាន់ទូរស័ព្ទដៃនិងលេងហ្គេម លេងហ្វេសប៊ុកក៏ដូចជា បណ្តាញសង្គមដទៃទៀត។ជាងនេះ ទៅទៀត ក្មេងៗក៏នឹងកាន់ដបស្រា ផឹកស៊ី ជល់កែវ ឬក៏ប្រព្រឹត្តអំពើអបាយមុខផ្សេងៗនៅពេលដែលគេ ឃើញមនុស្សនៅក្នុងផ្ទះឬក៏ សហគមន៍ទាំងមូលចាប់ កាន់ដបស្រា ផឹកស៊ីជល់កែវឬក៏ប្រព្រឹត្តរាល់អំពើ អបាយ មុខផ្សេងៗ។

កុមារជាទំពាំងស្នងឫស្សី យុវជនប្រុសស្រីស្នងប្រទេសជាតិ…ចុះតើនឹងមានអ្វីកើតឡើង ប្រសិនបើកុមារភាពរបស់ពួកគេបានទទួលនូវឥទ្ធិពលនៃទម្លាប់អវិជ្ជមានផ្សេងៗរបស់ មនុស្សនៅក្នុងគ្រួសារ សហគមន៍និងសង្គមទាំងមូលនោះ?តើវាជាកំហុសអ្នកណា នៅពេលដែលទំពាំងដែលនឹងត្រូវស្នងឫស្សី តែបែរជាត្រូវស្អុយរលួយតាំងតែពីនៅវ័យ ក្មេងខ្ចីនោះ?

សម្រប់ស្មេរយល់ថា យើងទាំងអស់គ្នាដែលជាកោសិកានៃសង្គមសុទ្ធតែមានចំណែកក្នុង ការទទួលខុសត្រូវចំពោះជោគវាសនារបស់ក្មេងៗដែលជាក្រដាសសហើយដែលនឹងត្រូវ បន្តវេនដឹកនាំក៏ដូចជាកសាងប្រទេសជាតិនាពេលអនាគត ទាំងនៅក្នុងជួរអ្នកដឹកនាំ ដែលមាននាទីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត តាក់តែងច្បាប់និងគោលនយោបាយ ផ្សេងៗ អ្នកអនុវត្តច្បាប់ អាជ្ញាធរពាក់ព័ន្ធ និងជាពិសេសឪពុកម្តាយក៏ដូចជាសមាជិក​ គ្រួសារគ្រប់រូបផងដែរ។អ្វីដែលយើងទាំងអស់គ្នាអាចរួមគ្នាធ្វើបាននោះគឺ៖

.ការបណ្តុះទម្លាប់នៅតាមគ្រួសារ

សូមចាប់ផ្តើមឥឡូវនេះ មិនចាំបាច់រង់ចាំរហូតដល់ថ្ងៃស្អែកនោះឡើយនៅតាមគ្រួសារ នីមួយៗដែលឪពុកម្តាយមានលទ្ធភាពនិងអាចចេះអាន សេរសេរ ដោយត្រូវប្តេជ្ញាចិត្តថា ត្រូវតែអានសៀវភៅ ឲ្យបានយ៉ាងហោចត្រឹមចន្លោះពី១៥ ទី ៣០នាទីនៅនឹងមុខកូនៗ ដូចជាអានរឿងនិទានឲ្យកូនស្តាប់នៅមុនពេលចូលដំណេកជាដើម។នៅពេលអានទៀត សោត បើមិនចាំបាច់ទេ គឺសូមឲ្យទុកទូរស័ព្ទដៃឲ្យឆ្ងាយពីខ្លួនដើម្បីបង្ការនូវការរំខាន ផ្សេងៗ។សូមឧស្សាហ៍នាំកូនៗទៅកាន់បណ្តាគារ ឬកន្លែងលក់សៀវភៅទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានពិសេសនៅពេលដែលមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅប្រចាំ ឆ្នាំឬព្រឹត្តិការណ៍ពិព័រណ៍អប់រំផ្សេងៗដើម្បីបណ្តុះវប្បធម៌ស្រឡាញ់សៀវភៅដល់កុមារ។ឪពុកម្តាយគ្រប់រូបគួរនាំកូនៗរបស់ខ្លួនកាន់សៀវភៅឲ្យបានច្រើនជាងកាន់តែទូរស័ព្ទដៃ លេងហ្គេម និងលេងបណ្តាញសង្គមផ្សេងៗ។

.សាលារៀនិងការបណ្តុះទម្លាប់ក្នុងការអាន

សាលារៀនត្រូវបានចាត់ទុកថា ជាថ្នាលបណ្តុះបញ្ញាខណៈដែលលោកគ្រូអ្នកគ្រូត្រូវ បានសង្គមទទួលស្គាល់ថា គឺជាឪពុកម្តាយទី២របស់សិស្សានុសិស្ស។ក្នុងន័យនេះ ទម្លាប់នៃការអានគួរតែត្រូវបានយកចិត្តទុកដាក់បណ្តុះតាំងតែពីនៅក្នុងសាលារៀនពោលគឺអ្នកដែល ត្រូវនាំសិស្សអាននោះគឺ លោកគ្រូ អ្នកគ្រូ។នៅតាមសាលារៀននីមួយៗ ក្រៅពីសិក្សាទៅតាមកាលវិភាគដែលក្រសួងអប់រំ យុវជននិងកីឡាបានកំណត់ហើយនោះ ការអាននិងការស្រាវជ្រាវនៅក្នុងបណ្តាល័យគួរតែត្រូវបានផ្តោតការយកចិត្តទុកដាក់ផងដែរ។

.ទម្លាប់ពីសហគមន៍

សម្រាប់បរិបទនៅស្រុកខ្មែរ​យើងឃើញថា អ្នកកាន់សៀវភៅអាននៅតាមទីសាធារណៈ ត្រូវបានគេប្រទះឃើញដោយកម្រដែលការណ៍នេះគឺហាក់មានភាពផ្ទុយស្រឡះពីបណ្តាបស្ចឹម ប្រទេសក៏ដូចជានៅតាមបណ្តាប្រទេសរីកចម្រើននានាទាំងក្នុងតំបន់ក៏ដូចជានៅជុំវិញពិភពលោក។ នេះអាចបណ្តាលមកពី ការឲ្យតម្លៃទៅលើការអាននៅក្នុងចំណោមមហាជន ខ្មែរគ្រប់ស្រទាប់(ក្រៅពីអ្នកសិក្សាស្រាវជ្រាវ)នៅមានកម្រិតនៅឡើយ។ក្នុងន័យនេះ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់គួរតែរកវិធីសាស្ត្របែបណាដើម្បីរៀបចំបង្កើតឲ្យមានទម្លាប់នៃការ អាននៅតាមទីសាធារណៈឲ្យបានកាន់តែផុលផុសដូចនៅតាមបណ្តាប្រទេសរីកចម្រើន នានានៅក្នុងសាកលោក។

៤.សារផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈលើកទឹកចិត្តឲ្យយុវវ័យផឹកគ្រឿងស្រវឹងគួរតែត្រូវបានហាមឃាត់

គ្រប់គ្នាមានកាតព្វកិច្ចទទួលខុសត្រូវចំពោះសង្គម។ក្នុងន័យនេះ ម្ចាស់អាជីវកម្មឬក៏បណ្តា ក្រុមហ៊ុនផលិតនិងនាំចូលស្រានានាក៏ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះសង្គម ដោយមិនត្រូវផ្តោតែទៅលើផលចំណេញរបស់ខ្លួនតាមរយៈការផ្សព្វផ្សាយយ៉ាងណា ឲ្យការលក់របស់ខ្លួនបានដាច់នោះឡើយ។សារឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនានាគួរតែមានការសិក្សាអំពីឥទ្ធិពលជាអវិជ្ជមានទៅលើក្រុមយុវវ័យ។ចំណុចនេះ រាជរដ្ឋាភិបាល ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធគួរតែពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនូវរាល់ខ្លឹមសារនៃ ការផ្សព្វផ្សាយអំពីផលិតផលស្រានានាក្នុងន័យទប់ស្កាត់កុំឲ្យក្រុមយុវជនងាយប្រឡូកចូល ទៅក្នុងបញ្ហាគ្រឿងស្រវឹងដែលនឹងធ្វើឲ្យងាយប្រឈមទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់កម្លាំងស្នូលសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ការផ្សព្វផ្សាយលើក ទឹកចិត្តចំពោះយុវជនដែលមានភាពជាគំរូក្នុងការសិក្សាគួរតែឲ្យបានផុលផុសជាងការ ផ្សព្វផ្សាយអំពីការផ្តល់រង្វាន់ដល់អ្នកដែលបានឈ្នះដោយសារការផឹកស្រា។

ជារួមមកវិញ សង្គមទាំងមូលចាប់ពីគ្រួសារ សហគមន៍ សាលារៀន និងក្រសួងស្ថាប័ន ពាក់ព័ន្ធនានា ត្រូវតែរួមគ្នាដើម្បីរៀបចំកុមារដែលជាទំពាំស្នងឫស្សីរបស់យើងឲ្យបាន ខ្លឹម ខ្លាំង មាំតាំងពីដំបូងទីទៅ។ល្មមដល់ពេលបង្ហាញឥរិយាបទជាវិជ្ជមានដល់ក្មេងៗដូចជា ទម្លាប់ក្នុងការអានសៀវភៅ សិក្សាស្រាវជ្រាវ ការបណ្តុះមនសិកាស្នេហាជាតិ  និងត្រូវបញ្ឈប់នូវរាល់អំពើអបាយមុខផ្សេងៗនៅចំពោះមុខក្មេងៗឲ្យខាងតែបានដើម្បីបណ្តុះ ទម្លាប់ល្អសម្រប់កុមារក៏ដូចជាកូនៗរបស់យើង។សូមបោះបង់ទម្លាប់ទទួលសុរានៅនឹងមុខក្មេងៗពិសេសសូមកុំប្រើក្មេងៗឲ្យទៅទិញឬយកស្រាឲ្យខ្លួនឲ្យសោះ។សូមកុំឲ្យកុមារដែល ជាក្រដាសសរបស់យើងក្លាយទៅជាស្រអាប់ដោយសារតែទម្លាប់អវិជ្ជមានរបស់គ្រួសារ សហគមន៍ក៏ដូចជាសង្គមជាតិទាំងមូល៕

អត្ថបទ៖ត្រយង

Share.