ព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៤ វិច្ឆិកានេះហើយ ដោយប្រព្រឹត្តទៅមានរយ:ពេល ៣ថ្ងៃ (១៤-១៥-១៦) ត្រូវនឹងថ្ងៃ ១៤-១៥ កើត និង ១រោចខែកក្ដិក ឆ្នាំរោង ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកាឆ្នាំ ២០២៤។

មុនរីករាយជាមួយនឹងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សារព័ត៌មានត្រយង សូមនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់ម្ចាស់ជើងឯកទូ ជើងឯកថ្នាក់ជាតិ មុខព្រះបរមរាជវាំង ចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន មានដូចខាងក្រោម៖

គួរបញ្ជាក់ថា នៅក្នុងព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានទូកអុំ និងទូកចែវ សរុប ៣៤៨ទូក និងមានចំណុះទូកជាកីឡាករ កីឡាការិនី ២២០៤២នាក់ ដោយចំនួននេះបានកើនឡើងច្រើនជាងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២៣កន្លងទៅ។
ក្នុងចំណោមទូកសរុប ចំនួន ៣៤៨ទុក ក្នុងនោះមានចំនួនទូកអុំបុរសចំនួន ១៧១ទូក ចែវបុរសចំនួន ៤៤ទូក ទូកខ្នាតអន្តរជាតិបុរស ១៣០ទូក ខ្នាតអន្តរជាតិនារី ៣ទូក។ កម្លាំងចំណុះទូកជាកីឡាករ កីឡាការិនីសរុប ២២០៤២នាក់ ក្នុងនោះចំនួនចំណុះទូកពេញសិទ្ធិបុរស ១៧៥៤នាក់ និងនារី១០៦នាក់ ខណៈចំណុះទូកបម្រុងបុរស ៤២៩៤នាក់ និងនារី ១០២នាក់ ។
ចំនួនទូក និងចំណុះទូកនេះមកពីក្រសួង រាជធានី-ខេត្ត អង្គភាពស្ថាប័ន សមាគមសរុបចំនួន ២៧ ក្នុងនោះខេត្តដែលបានបញ្ជូនទូកមកចូលរួមប្រណាំងទូកច្រើនជាងគេឈរនៅលំដាប់ថ្នាក់ពីលេខ១ដល់លេខ៤ រួមមានខេត្តព្រៃវែង ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តកំពង់ចាម៕


