ក្រុមជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី ប្រកួតបើកឆាក ទទួលបាន១ពិន្ទុ ក្រោយស្នើគ្នាជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដោយលទ្ធផល ០-០ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ នៅកីឡដ្ឋាន New Laos National Stadium ប្រទេសឡាវ នៃការប្រកួតពានរង្វាន់ AFF Women’s Cup 2024។

ក្រោយស្មើ ជាមួយក្រុមឥណ្ឌូណេស៊ី ក្រុមជម្រើសជាតិនារីកម្ពុជា នឹងបន្តប៉ះក្រុមជម្រើសជាតិនារីម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ វេលាម៉ោង ៣:០០ នាទីរសៀល នៅកីឡដ្ឋាន New Laos National Stadium ប្រទេសឡាវ ។

កម្ពុជា ស្ថិតនៅពូល B ជាមួយឥណ្ឌូណេស៊ី និងម៉ាឡេស៊ី៖

  • ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឥណ្ឌូណេស៊ី ០-០ កម្ពុជា
  • ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជា ប៉ះ ម៉ាឡេស៊ី ម៉ោង ៣:០០រសៀល។

គួរដឹងថាពានរង្វាន់ AFF Women’s Cup 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០២៤​ នៅប្រទេសឡាវ៕

Share.