ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងជួបម៉ាឡេស៊ី ក្នុងជំនួនទី២ នារសៀលថ្ងៃទី២៩ វិច្ឆកា នៅរសៀលនេះ ក្នុងពានរង្វាន់ AFF Women’s Cup 2024។

សម្រាប់ភារកិច្ចរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ជួបម៉ាឡេស៊ី នៅថ្ងៃនេះគឺដើម្បីយកតំណែងលេខ១ ឬលេខ២ ក្នុងពូល។ ដោយក្នុង១ពូល គេយក ២ក្រុម ឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដូចនេះប្រកួតក្រោយប៉ះម៉ាឡេស៊ី យើងចាំបាច់ត្រូវការឈ្នះ ឬស្មើ។
កម្មវិធីប្រកួត បន្ទាប់ថ្ងៃទី២៩ វិច្ឆិកា ២០២៤
- ពូល B៖ កម្ពុជា ប៉ះ ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិឡាវ វេលាម៉ោង ៧:៣០នាទីរសៀល
- ពូល A៖ ឡាវ ប៉ះ សិង្ហបុរី នៅពហុកីឡដ្ឋានជាតិឡាវ វេលាម៉ោង ៣:០០នាទីរសៀល
តារាងចំណាត់ថ្នាក់ពូក A និងពូល B បណ្ដុះអាសន្ន៖


ពានរង្វាន់ AFF Women’s Cup 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ។ សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជាវិញ ធ្លាប់បានចូលរួមចំនួន ៣លើក នៅឆ្នាំ២០១៨ ២០១៩ និង២០២២ តែមិនដែលឆ្លងផុតវគ្គចែកពូលឡើយ។

កួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ជើងឯកផ្នែកនារីប្រចាំតំបន់អាស៊ាន 2024 ASEAN Women’s Cup ដែលប្រទេសឡាវ កំពុងធ្វើជាម្ចាស់ផ្ទះ មានក្រុមចូលរួមចំនួន ៦ បែងចែកជា ២ពូល មានពូល A៖ ទីម័រខាងកើត សិង្ហបុរី និងឡាវ ពូល B មាន៖ ឥណ្ឌូណេស៊ី កម្ពុជា និងម៉ាឡេស៊ី។ ដោយក្នុង១ពូល គេយក ២ក្រុម លេខ១ និងលេខ២ ឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕


