ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនដែលរស់នៅក្នុងខេត្ត Xishuangbanna គឺជាជនជាតិ Dai ដែលបុព្វបុរសរបស់ពួកគេបានស្ទាត់ជំនាញបច្ចេកវិទ្យាតម្បាញវាយនភ័ណ្ឌ និងធ្វើឱ្យខ្លួនឯងប្រសើរឡើងតាមរយៈការទទួលមរតក និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ នៃតម្បាញក្រណាត់ (Dai Brocade)។​ Dai brocade គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិដែលបានប្រកាសដោយក្រុមប្រឹក្សារដ្ឋក្នុងខែមិថុនា ឆ្នាំ 2008 ។

សូមចុចអាន៖ ហេតុផល៤ ដែលអ្នកគួរទៅទស្សនាជ្រលងដំរីព្រៃ នៅ​Xishuangbanna ខេត្តយូណាន ប្រទេសចិន

ជនជាតិ Dai មានភាពល្បីល្បាញដោយសារថា«បុរសពូកែខាងសំណង់ហើយស្ត្រីពូកែខាង កសិកម្ម​ និង​តម្បាញ​»​​

តាម​ឯកសារ​ប្រវត្តិសាស្ត្រ​៖ ក្នុង​រាជវង្ស​ថាង ដូនតា​ជនជាតិ​ដាយ​អាច​ត្បាញ និង​ត្បាញ​កប្បាស នៅពេលដែល​ក្មេងស្រី​ Dai ឈានដល់​អាយុ​១១​ឆ្នាំ​ដល់​១២​ឆ្នាំ ពួកគេ​ចាប់ផ្តើម​រៀន​ត្បាញ និង​ប៉ាក់​។

លំនាំត្បាញអាចត្រូវបានបែងចែកជាបីប្រភេទ៖ ទីមួយ រូបធរណីមាត្រ; គ្រួសារដាយមានប្រវត្តិតម្បាញតាំងពីយូរយារណាស់មកហើយ ពួកគេត្បាញសំពត់បំពង់ចម្រុះពណ៌ ដើម្បីរំលឹកដល់បុព្វការីជន ត្បាញលំនាំក្ងោក ដើម្បីជានិមិត្តរូបនៃសំណាងល្អ និងត្បាញលំនាំដំរី ដើម្បីជានិមិត្តរូបនៃការប្រមូលផលល្អ។

សូមចុចអាន៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមតែ​ពង្រឹង​ទំនាក់ទំនងកម្ពុជា-ចិន តួនាទីប្រព័ន្ធផ្សព្វផ្សាយក៏ចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចសប្រតិបត្តិការអន្ដរជាតិ

សូមជម្រាបជូនថា តម្បាញក្រណាត់​ តម្បាញសំពត់ គឺនៅរក្សាបានគង់វង្សនៅតំបន់ Sanman ដែលមាន​៣ភូមិ គឺភូមិ​ Mankongdai ភូមិ Mankongmai និង​ភូមិ Manluanzhan ដែលតំបន់នេះបង្កើតបានជាភូមិគំរូ​រក្សាបាននូវ​វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ភាគច្រើនសិប្បកម្ម​នានា​ដែលធ្វើដោយដៃ ដែលជាមរតក​បន្សល់ទុក​ពីដូនតា​ ទើបតំបន់នេះក្លាយជា​ភូមិទេសចរណ៍​ វប្បធម៌​ដ៏ពេញនិយម​សម្រាប់ភ្ញៀវជាតិនិងអន្ដរជាតិ​មកសិក្សាឈ្វេងយល់​អំពីរបៀបរបប​រស់​នៅរបស់ជនជាតិដើមភាគតិច​រស់នៅក្នុងក្រុង Jinghong តំបន់ស្វ័យ័ត Xishuangbanna ខេត្តយូណាន​ ប្រទេសចិន៕

សូមចុចអាន៖ មកដល់ទឹកដី Xishuangbanna កុំភ្លេចទៅទស្សនាចម្ការតែធំជាងគេលើពិភពលោក នៅចម្ការតែ Dadugang និងភ្លក់រសជាតិតែឆ្ងាញ់ នៃប្រភពដើម

Share.