ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Jurģis Kalns បានប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មីជនជាតិឡេតូនី Artūrs Karašausks អតីតកីឡាករ FK Liepāja លីគកំពូល របស់ប្រទេសឡេតូនី ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។
កីឡាករ Artūrs Karašausks កើតនៅទីក្រុង Riga ថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩២ (អាយុ ៣២ឆ្នាំ) បច្ចុប្បន្នមានអាយុ៣២ឆ្នាំ កម្ពស់ ១.៧៨ម៉ែត្រ តំណែងជាខ្សែប្រយុទ្ធ ធ្លាប់ជាប់ក្រុមជម្រើសជាតិឡេតូនី តាំងពីឈុត U17, U19, U21 និងឈុតធំ៕


