សេដ្ឋកិច្ចពាណិជ្ជកម្ម៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបគណៈប្រតិភូធុរកិច្ចជប៉ុនជិត ៤០ ក្រុមហ៊ុន ដឹកនាំដោយលោក Wakabayashi Kohei ប្រធានការិយាល័យ JETRO ។

នៅព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីគោលនយោបាយរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ និងការបង្កើនសេដ្ឋកិច្ច ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា ក.អ.ក. បានដើរតួនាទីសេនាធិការ និងច្រកចេញចូលតែមួយក្នុងការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលអាចប្រើប្រាស់តាមអ៊ីនធឺណេត ដើម្បីជួយសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគពីគ្រប់ទីកន្លែងនិងពេលវេលា។

អត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជាមានដូចជា៖ សុខសន្តិភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីរដ្ឋាភិបាល, ច្បាប់វិនិយោគបត់បែន, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទីតាំងភូមិសាស្រ្តមានអំណោយផល។ មុខសញ្ញាវិនិយោគអាទិភាពរួមមាន៖ រោងចក្រឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម, ថាមពលបៃតង, វិស័យអប់រំ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, SMEs និងសេវាកម្មផ្សេងៗ។

យ៉ាងណាមិញ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំពឹងថានឹងផ្លាស់ប្តូរវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក/សមុទ្រ។ កម្ពុជា បានផ្តោតលើវិនិយោគផ្នែកផលិតកម្មនាវា, កំពង់ផែរណប, ឃ្លាំងស្តុក និងមជ្ឈមណ្ឌលភស្តុភារកម្ម។
ជាមួយគ្នានោះដែរ គណៈប្រតិភូធុរកិច្ចបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការគាំទ្រដល់វិនិយោគិន និងបង្កើនទំនុកចិត្តក្នុងការដាក់ទុនវិនិយោគនាពេលអនាគត។

សូមជម្រាបជូនដែរថា គណៈប្រតិភូធុរជនជប៉ុន ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្រោមការៀបចំសម្របសម្រួលពី JETRO នៅព្រឹកថ្ងៃនេះមានចំនួន ៣៨ក្រុមហ៊ុន រួមមាន៖

១. ក្រុមហ៊ុន Rising Consultants Co., Ltd ២. ក្រុមហ៊ុន MARUICHI CO.,LTD.

៣. ក្រុមហ៊ុន Next International Inc ៤. ក្រុមហ៊ុន TOKAI KIKI KOGYO CO.,LTD.

៥. ក្រុមហ៊ុន SORIMACHI VIETNAM ៦. ក្រុមហ៊ុន Nakano & Co., Ltd.

៧. ក្រុមហ៊ុន Tokyo Gas Asia Pte. Ltd. ៨. ក្រុមហ៊ុន HAGIHARA INDUSTRIES INC.

៩. ក្រុមហ៊ុន Kawasaki Heavy Industries (Thailand) Co., Ltd. ១០. ក្រុមហ៊ុន SANKYO VIETNAM CO LTD

១១. ក្រុមហ៊ុន I AM Consulting Co.,Ltd. ១២. ក្រុមហ៊ុន AUTOBACS SEVEN CO., LTD.

១៣. ក្រុមហ៊ុន Sankyo Shouji Co., Ltd. ១៤. ក្រុមហ៊ុន Vuteq Thai Co.,Ltd.

១៥. ក្រុមហ៊ុន TIS Inc. ១៦. ក្រុមហ៊ុន Siam Fuji industries Co.,Ltd

១៧. ក្រុមហ៊ុន TOACS(THAILAND)CO.,LTD. ១៨. ក្រុមហ៊ុន MITSUBISHI CHEMICAL CORPORATION

១៩. ក្រុមហ៊ុន SHIBATA ២០. ក្រុមហ៊ុន Mitsubishi Corporation

២១. ក្រុមហ៊ុន Transeas International Limited ២២. ក្រុមហ៊ុន Nikkei Business Publications

២៣. ក្រុមហ៊ុន Mitsubishi Heavy Industries (Thailand) ២៤. ក្រុមហ៊ុន JRS JAPAN

២៥. ក្រុមហ៊ុន Arai Shoji.Co.,Ltd/Arai Logistics Co., Ltd ២៦. ក្រុមហ៊ុន RINKO CORPORATION

២៧. ក្រុមហ៊ុន Shanghai Nohmi Secom Fire Protection Equipment Co.,Ltd. ២៨. ក្រុមហ៊ុន NISHIYAMA Corporation (Thailand) Co., Ltd.

២៩. ក្រុមហ៊ុន JIJI PRESS THAILAND ៣០. ក្រុមហ៊ុន THAI ARROW PRODUCTS CO.,LTD.

៣១. ក្រុមហ៊ុន YAZAKI(CAMBODIA)PRODUCTS CO.,LTD. ៣២. ក្រុមហ៊ុន Bizen Komeko Farm Co.,Ltd

៣៣. ក្រុមហ៊ុន Individual Agricultural Consultant ៣៤. ក្រុមហ៊ុន Lead-s co ltd

៣៥. ក្រុមហ៊ុន Takagi Management Office (TMO)Co.,Ltd ៣៦. ក្រុមហ៊ុន Bell Foods Co.,Ltd

៣៧. ក្រុមហ៊ុន The Yomiuri Shimbun ៣៨. ក្រុមហ៊ុន Daito Seimitsu Co., Ltd. ៕

Share.