ពានរង្វាន់បាល់ទះជើងឯកពិភពលោក 2022 FIVB Volleyball Men’s World Championship បានចាប់ពូលជ្រើសរើសក្រុមរួចហើយ ខណៈក្រុមម្ចាស់ផ្ទះរុស្ស៊ី ស្ថិតក្នុងពូល A តែក្រុមជប៉ុន ស្ថិតនៅក្នុងពូលជាមួយក្រុមជម្រើសជាតិប្រេស៊ីល ដែលឈរចំណាត់ថ្នាក់លេខ១ពិភពលោក។
តាមគម្រោងការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនៅ១០ទីក្រុងផ្សេងគ្នាប្រទេសរុស្ស៊ី ហើយទីក្រុង Saint Petersburg នឹងរៀបចំពិធីបើក។
អត្ថបទពាក់ព័ន្ធ៖២៤ក្រុមជុំវិញពិភពលោកចូលរួមដណ្តើមពាន Volleyball Men’s World នៅរុស្ស៊ី
ពានរង្វាន់ជើងឯកពិភពលោក FIVB Volleyball Men’s World Championship រៀបចំឡើងដំបូងតាំងពីឆ្នាំ១៩៤៩ មកម៉្លេះដោយធ្វើឡើងរាល់៤ឆ្នាំម្តង ហើយក្រុមប៉ូឡូញ ជាម្ចាស់ជើងឯកឆ្នាំចាស់ ខណៈក្រុមរុស្ស៊ី ឈ្នះជើងឯកបានច្រើនជាងគេរហូតដល់ទៅ៦លើក៕