គិតត្រឹម​ពេល​នេះ​រក​ឃើញ​ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​២៤ក្រុម​ហើយ មក​ពី​ជុំ​វិញ​ពិភពលោក ក្នុង​ការ​ដណ្តើម​ជើង​ឯក​នៃ​ពានរង្វាន់​បាល់ទះ 2022 FIVB Volleyball Men’s World Championship គ្រោង​ធ្វើ​នៅ​​រុស្ស៊ី ក្នុង​ឆ្នាំ​២០២២ ខាង​មុខ។

ក្រុម​ទាំង​២៤ នោះ​មាន៖
-ម្ចាស់ផ្ទះ៖រុស្ស៊ី
-ម្ចាស់​ជើង​ឯក​ឆ្នំា​ចាស់៖ប៉ូឡូញ
-អាមេរិក​ខាង​ជើង៖ ព័រតូរីកូ និង​កាណាដា
-អាមេរិក​ខាង​ត្បូង៖ ប្រេស៊ីល និង​អាហ្សង់ទីន
-អាហ្វ្រិក៖​កាមេរ៉ូន និង ទុយណេស៊ី
-អាស៊ី៖ អ៊ីរ៉ង់ និង​ជប៉ុន
-អឺរ៉ុប៖ អ៊ីតាលី និង​ស្លូវ៉ាគី
-តារាង​ចំណាត់​ថ្នាក់​ពិភពលោក៖បារាំង,​អាមេរិក,​ស៊ែប៊ី,​គុយបា,​ហុល្លង់,​អាល្លឺម៉ង់,ម៉ិចស៊ីកូ,​ទួរគី,អេហ្ស៊ីប,​កាតារ,​ប៊ុលហ្គារី និង​ចិន។

កា​ចាប់​ឆ្នោត​ជ្រើសរើស​​ពូល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ ខាង​មុខ។ តាម​គម្រោង​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា ដល់​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២២ ខាង​មុខ​នៅ​១០​ទីក្រុង​ផ្សេង​គ្នា​ប្រទេស​រុស្ស៊ី ហើយ​ទីក្រុង Saint Petersburg នឹង​រៀបចំ​ពិធី​បើក។

ពានរង្វាន់​ជើង​ឯក​ពិភពលោក FIVB Volleyball Men’s World Championship រៀបចំ​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៤៩ មក​ម៉្លេះ​ដោយ​ធ្វើ​ឡើង​រាល់​៤​ឆ្នាំ​ម្តង ​ហើយ​ក្រុម​ប៉ូឡូញ ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ខណៈ​ក្រុម​រុស្ស៊ី ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​រហូត​ដល់​​ទៅ​៦​លើក៕

Telegram-Troryorng
Share.