កំភ្លើងធំ Arsenal ត្រូវ​ជួប Paris Saint-Germain​ ប្រកួត​ជើង​ទី១ វគ្គ៤ក្រុម​ចុង​ក្រោយ នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៤-២៥ ក្នុង​កីឡដ្ឋាន​ The Emirates វេលាម៉ោង ២:០០នាទីរំលងអាធ្រាតយប់​ទី២៩ ឈាន់​ចូល​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

សម្រាប់​កម្មវិធីប្រកួត​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូច​ខាង​ក្រោម៖

Arsenal ជួប Paris Saint-Germain ជើងទី១ ប្រកួត​ថ្ងៃទី៣០ មេសា ម៉ោង ២:០០នាទីរំលង់អាធ្រាត ជើងទី២ ថ្ងៃទី៨ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត។ ខណ: Barcelona ជួប Inter Milan ជើងទី១ ប្រកួត​ថ្ងៃទី១ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត ជើងទី២ ថ្ងៃទី៧ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត។

សម្រាប់​លទ្ធផល​វគ្គ ៨ក្រុម​ចុង​ក្រោយ​សរុប​ទាំង​ ២ជើង រួម​មាន៖

  • Arsenal ៥-១ Real Madrid (សរុបទាំង ២ជើង)
  • Paris Saint-Germain ៥-៤ Aston Villa (សរុបទាំង ២ជើង)
  • Barcelona ៥-៣ Borussia Dortmund (សរុបទាំង ២ជើង)
  • Bayern Munich ៣-៤  Inter Milan (សរុបទាំង ២ជើង)

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន​អាយុ​កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំង​លើក​នេះ ខណ: AC Milan ធ្លាប់​ឈ្នះ​បាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឯករងឆ្នាំចាស់គឺ Borussia Dortmund ធ្លាប់ឈ្នះបាន១លើក នៅឆ្នាំ១៩៩៧៕

Share.