ភ្នំពេញ÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា២លានរៀល លើកទឹកចិត្តជូននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន ដែលបង្រ្កាបជនសង្ស័យ០២នាក់អំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរនិងជនបរទេស។


កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់និងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយលោកវរសឹនីយ៍ទោ ហួរ ម៉េងហួន អធិការខណ្ឌចំការមនទើបទទួលតំណែងថ្មីៗបានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដាេលបានធ្វើសម្មភាព កាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥ នៅក្នុងខណ្ឌចំការមន ដោយ នៅចំណុចមុខក្លឹបULTRA ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងពីរនាក់ ទី១. ឈ្មោះ គឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)។ (ជាជនដៃដល់ និងជាមុខសញ្ញាថ្មី។ ទី២. ឈ្មោះ លី ហ្វាសុី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ (ជាអ្នកបិទគូទពីក្រោយ និងជាមុខសញ្ញាចាស់)។




ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតសម្ភាររួមមាន ៖ ម៉ូតូធ្វើសកម្មភាព ចំនួន០២គ្រឿង (ម៉ាកស្គុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1LI-8243)។ កូនកាបូបដៃធ្វេីអំពីក្រណាត់ពណ៍ប្រផេះ ចំនួន ០១ (ផលនៃបទល្មើស)។ លិខិតឆ្លងដែន ចំនួន ០២ក្បាល។ កាតការងារជនបរទេស ចំនួន០១។ អត្តសញ្ញាណបណ្ណប្រជាពលរដ្ឋចិន ចំនួន ០៣សន្លឹក។ និងប័ណ្ណបេីកបរជនបរទេស ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕
