បន្ទាប់ពីក្រសួងការបរទេសថៃលើកឡើងទាំងស្លន់ស្លោរថា «អ្នកជិតខាងដែលល្អគេមិនគំរាមគ្នានោះទេ» មានអ្នកតាមដានស្ថានការណ៍ក្នុងតំបន់អាស៊ាន និងកម្ពុជាសើចចំអក និងលើកឡើងចំៗថា «ភ័យពេកនិយាយភ្លេចគិត បែរបង្ហាញចរិតពិតខ្លួនឯង!»។ អ្នកតាមដានស្ថានការណ៍ ចាត់ទុកថា សារនេះជាការទទួលស្គាល់ថា ខ្លួនឯងមិនបានដើរតួនាទីជាអ្នកជិតខាងល្អជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ាន ព្រោះថៃថាផ្សេង ធ្វើផ្សឹង ដូចជា៖

១-ភាគីថៃតែងបំពានអធិបតេយ្យប្រទេសជិតខាង និងថ្មីៗនេះថៃបានបាញ់សម្លាប់យោធិនកម្ពុជានៅតំបន់មុំ៣ តើជាទង្វើលើសពីការគំរាមមែនទេ? គឺលើសពីការគំរាមកំហែងទៅទៀត។

២-យោធាថៃបានសម្រេចបិទច្រកព្រំដែនដោយគ្មានការជូនដំណឹងកម្ពុជាជាមុន។ តើនេះជាអ្នកជិតខាងល្អមែនទេ?

៣-មេទ័ពភូមិភាគ២ថៃបានប្រកាសថា មិនឱ្យរដ្ឋាភិបាលខ្លួនដើរតាមកម្ពុជាទៅតុលាការ ICJ ទេ បើចង់បានដី បាញ់គ្នាទៅ។ នេះជាការគំរាមកម្ពុជា និងអាចប្រឈមមុខនឹងឧក្រិដ្ឋកម្មសង្គ្រាម។ តើនេះឬអ្នកជិតខាងល្អ?

៤-ភាគីថៃ ព្រមានផ្ដាច់ភ្លើង និងអ៊ិនធឺណេតនៅតាមតំបន់ព្រំដែន ដើម្បីគំរាមកម្ពុជាមុនកិច្ចប្រជុំ JBC។ តើនេះជាអ្នកជិតខាងល្អមែនទេ?

៥-ក្នុងនាមអ្នកជិតខាងល្អ កម្ពុជាមិនប្រើសង្គ្រាមតបទៅថៃ គឺយកតុលាការ ICJ ដែលជាគន្លងច្បាប់អន្តរជាតិ។ តែថៃបដិសេធវិធានសន្តិវិធីនេះទៅវិញ និងសង្ខើយតែរឿងសង្គ្រាម។ តើនេះជាអ្នកជិតខាងល្អមែនទេ?  

៦-ក្នុងនាមសមាជិកអាស៊ាន និងអង្គការសហប្រជាជាតិដូចគ្នា ថៃមិនគោរពតុលាការអន្តរជាតិ មិនគោរពគោលការណ៍អាស៊ាន មិនយកច្បាប់មកដោះស្រាយ ប្រើយោធាបង្កសង្គ្រាមជាមួយប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ជាដើម។ តើនេះឬជាចរិតអ្នកជិតខាងល្អ?

ជាមួយគ្នានេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅក្រសួងការបរទេសថៃវិញថា ពិតជាមិនចេះខ្មាស់មែន! ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វេីអុីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តេីនេះជាចរិតអ្នកជិតខាងល្អមែនទេ?

ចេះបេីកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហេីយចង់ឲ្យគេចរចារ ខ្លាចអន់ ហេីយចង់លេងការទូតខ្សែរលេីគេទៀត។ ខ្ញុំសូមបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា បិទខ្លួនឯង ត្រូវបេីកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លេីង លេីសម្តងហេីយ នៅមិនចេះប្រយ័ត្នសម្តី!៕

Share.