ឆ្លងកាត់ ២៣ប្រកួត នៃការប្រកួត​ពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវ​កាលថ្មី​ឆ្នាំ ២០២៥-២៦ ឃើញ​ថា អ្នកចាំទី ដៃស្អិតដូចពីងពាង កយ សាលីម ទប់​ក្រុម​៨នេះ ​មិន​ឱ្យ​ទាត់ចូលទីខ្លួន​ (Clean Sheet) អស់​ ២៣ប្រកួតមកនេះ។

ចាប់​ផ្ដើម ​Clean Sheet ដំបូង​ អ្នកចាំទី កយ សាលីម បិទមិន​ឱ្យ​របូត​គ្រាប់​បាល់ក្នុង​ការប្រកួត​ទល់និងភ្នំពេញក្រោន ទិ២ សាលីម បន្តរក្សាបាន​ Clean Sheet បាន​១លើកទៀត ទល់និង​ក្រុម ឡាយហ្វ ខេត្តព្រះសីហនុ ​ទី៣ ជាមួយ អឹមងូអាយ កំពង់ដេវ៉ា និង​ទី៤ ជាមួយ ISI ដង្កោសែនជ័យ និង​ចុង​ក្រោយមុនចប់ជុំទី១ រក្សា Clean Sheet ជាមួយគិរីវង់ សុខសែនជ័យ។

ឈានដល់​ការប្រកួត​ជុំទី២ សាលីម រក្សាបាន​ Clean Sheets បាន​ ៤លើកទៀត រក្សាសំណាញ់ទី ទី៦ ទល់និង​វិសាខា ទី៧ ប្រកួតទល់និង​ឡាយហ្វ ខេត្តព្រះសីហនុ ទី៨ ជាមួយកងយោធពលខេមរផូមិន្ទ និងទី៩ ជាមួយគិរីវង់ សុខសែនជ័យ។ លុះ​ដល់​ការប្រកួត Top 6 សាលីម បន្ត​ធ្វើ​បាន​យ៉ាង​ដោយ​ រក្សាសំណាញ់ទី ទី១០ ទល់ជាមួយណាហ្គាវើលដ៍។

សរុប​មក មាន​ក្រុម​ចំនួន ៨ ដែល​ អ្នកចាំទី កយ សាលីម រក្សាសំណាញ់ទីបានក្នុង​ការប្រកួត​ជាមួយ រួម​មាន៖ ឡាយហ្វ ខេត្តព្រះសីហនុ ២លើក គិរីវង់ សុខសែនជ័យ ២លើក ភ្នំពេញក្រោន អឹមអូអាយ អាយអេសអាយ វិសាខា ទ័ព និងណាហ្គាវើលដ៍៕

https://troryorng.com/

Share.