ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសកម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025 ឈាន​ដល់​ការប្រកួត សប្ដាហ៍ទី៣ហើយ នៅ​ថ្ងៃទី១៦ កក្កដា ២០២៥នេះ ដើម្បី​កំណត់​រក​ក្រុម​ខ្លាំងទាំង ៨​ឡើង​ទៅវគ្គបន្ត។

កម្មវិធីប្រកួត ​ពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship សប្ដាហ៍ទី៣៖

ការ​ប្រកួត​ពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s World Championship មាន​២​ដំណាក់​កាល​គឺ ទី១ ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​ដែល​មាន​​ ៣​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ដល់​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៥។

ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៧ និង​ម្ចាស់​ផ្ទះ ចិន ​បាន​ឡើង​ទៅ​​ដំណាក់​កាល​ទី​២ ដែល​ជា​ជុំផ្ដាច់ព្រ័ត្រ ធ្វើឡើង​ចាប់​ពី​ថ្ងៃទី៣០ កក្កដា រហូត​ដល់​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក។

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2025 FIVB Volleyball Men’s Nations League​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បានចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី១១ មិថុនា ដល់ថ្ងៃទី៣ សីហា ២០២៥ ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៨ក្រុម ធ្វើឡើង​នៅប្រទេសចិន។

ក្រុម​ទាំង​១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League ប៉ូឡូញ, ជប៉ុន, ប្រេស៊ីល, អ៊ីតាលី, ស្លូវេនី, កាណាដា, អ៊ុយក្រែន, ចិន, បារាំង, ប៊ុលហ្គារី, សហរដ្ឋអាមេរិក, មាន​អាហ្សង់ទីន, អាល្លឺម៉ង់, អ៊ីរ៉ង់, គុយបា, តួកគី, ហុល្លង់, ស៊ែប៊ី។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.