ក្រុមបាល់ទាត់វិសាខា កំពុងឈរកំពូលតារាង នៃការប្រកួតលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះទាំង២ប្រកួត ខណ:ប្រកួតបន្ទាប់ នឹងត្រូវជួបឡាយអ៊ិនឃីង សៀមរាប នៅថ្ងៃទី២០ តុលា ២០២៥។

កម្មវិធីប្រកួត សប្ដាហ៍ទី៣៖

ការប្រកួតលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ ដែលជារដូវកាលដំបូង ដើម្បីជំរុញការកសាងធនធានកីឡាករបាល់ទាត់កម្ពុជា ក៏ដូចជាដើម្បីផ្ដល់ឱកាសដល់កីឡាករ ដែលពុំសូវមានវត្តមានក្នុងការប្រកួតលីគកម្ពុជា យុវជនក្មេងៗ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន។ ការប្រកួតត្រូវបានចាប់ផ្ដើមប្រកួតសម្រាប់សប្តាហទី១ នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

ការប្រកួតលីគអភិវឌ្ឍន៍ Cambodian Development League ត្បិតមិនសូវមានការចាប់អារម្មណ៍ច្រើន តែមានសារប្រយោជន៍ខ្លាំង សម្រាប់ក្លិបដែលចូលរួម វាជួយឱ្យកីឡាករដែលមិនសូវមាននាទីលេងលីគកំពូល បានបញ្ចេញសមត្ថភាព និង ងាយសម្រាប់ក្លិបតាមដាន គុណផលកីឡារបស់ខ្លួន ទាំងអស់ផងដែរ មិនថាខ្មែរឬបរទេសឡើយ។
គួរបញ្ជាក់ថា ការប្រកួតខេមបូឌានលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ មាន ៦ក្រុមចូលរួមប្រកួតប្រជែង ដូចជា ក្លិបាបាល់ទាត់កណ្ដាលយូណាធីត ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្លិបបាល់ទាត់វិសាខា ក្លិបបាល់ទាត់ឡាយអិនឃីង ក្លិបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា និងក្លិបបាល់ទាត់ អាយអេសអាយរដង្កោសែនជ័យ៕
