កូរ៉េខាងត្បូង រៀបចំការប្រកួតបាល់ទះនារី 2025 Korea Invitational ដែលមាន ៦ប្រកួតចូលរួម ក្រុមនារីម្ចាស់ផ្ទះកូរ៉េខាត្បូង អាហ្សង់ទីន ឆេក បារាំង ជប៉ុន និងស៊ុយអែត មុនការចាប់ផ្តើមនៃព្រឹត្តិការណ៍ FIVB Volleyball Women’s World Championship ឆ្នាំ 2025។

ក្រុមចំនួន ៦នឹងចូលរួមក្នុងប្រកួតបាល់ទះនារី 2025 Korea Invitational គឺដើម្បីត្រៀមខ្លួនក្នុងការប្រកួតជើងឯកពិភពលោកនៅសប្តាហ៍ក្រោយ ខណ:ព្រឹត្តិការណ៍មិត្តភាព 2025 Korea Invitational នឹងធ្វើឡើងនៅទីក្រុង Jinju ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីជើងឯកកម្រិតពិភពលោក ដ៏ធំប្រចាំឆ្នាំមួយនេះ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ខែសីហា នឹងបញ្ចប់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ នៅប្រទេសថៃ។
ក្រុមជម្រើសជាតិនារីទាំង ៣២ ប្រទេស ត្រៀមប្រកួត FIVB Volleyball Women’s World Championship ឆ្នាំ 2025៖

រំលឹកថា សម្រាប់ជើងឯកពានរង្វាន់បាល់ទះផ្នែកនារីជើងឯកពិភពលោក ឆ្នាំ២០២២ ដែលសហការរៀបចំរវាង ២ប្រទេស ហូឡង់ និងប៉ូឡូញ បានទៅលើក្រុមនារីជម្រើសជាតិស៊ែប៊ី ក្រោយយកឈ្នះប្រេស៊ីល ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកអ៊ីតាលី លេខ៤ សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីជើងឯកកម្រិតពិភពលោក FIVB Volleyball Women’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៥២ ដោយធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះមេដាយមាសចំនួន ៥លើក ជប៉ុន និងគុយបា ចំនួន ៣លើក ចិន រុស្សី និងស៊ែប៊ី ចំនួន ២លើក អាមេរិក និងអ៊ីតាលី ចំនួន ១លើក៕


