លោក RYU HIROSE គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានបញ្ចេញចំណាប់អារម្មណ៍ខ្លះៗក្រោយឈ្នះក្រុមជម្រើសជាតិហុងកុងអាយុក្រោម២៣ឆ្នាំក្នុងលទ្ធផល ៤-២ វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup នៅប្រទេសជប៉ុននៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ ព្រឹកមិញនេះថា៖ «លទ្ធផលដែលយើងទទួលបានជ័យជំនះនេះ គឺព្រោះតែយើងព្យាយាមរក្សាបាល់ ដូចតាមអ្វីដែលយើងបានអនុវត្តក្នុងការហ្វឹកហាត់។
បុរសជនជាតិជប៉ុនរូបនេះបន្ថែមថា៖«ការរបូត២គ្រាប់នៅតង់ទីពីរ បណ្តាលមកពីការផ្លាស់ប្តូរកីឡាករច្រើន ព្រោះយើងចង់ដឹងពីការលេងរបស់កីឡាករថ្មីៗខ្លះ តែការផ្លាស់ប្តូរនេះអាចឲ្យយើងដឹងថា យើងត្រូវកែសម្រួលបែបណា សម្រាប់ជំនួបជាមួយជប៉ុនរយ:ពេល២ថ្ងៃខាងមុខទៀតនេះ»។
អត្ថបទពាក់ព័ន្ធ៖កម្ពុជា ឈ្នះហុងកុង ជាលើកទី២ ក្នុងវគ្គជម្រុះជើងឯកកម្រិតទ្វីប AFC U23 Asian Cup
គួរបញ្ជាក់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយ ក្រុមជម្រើសជាតិជប៉ុន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន (ផ្សាយផ្ទាល់លើហ្វេសបុកផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា)។