ជម្រើស១១នាក់ដំបូងរបស់កម្ពុជា នៅថ្ងៃនេះ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតបើកឆាកពូល K ក្រោយលត់ក្រុមជម្រើសជាតិហុងកុងអាយុក្រោម២៣ឆ្នាំក្នុងលទ្ធផល ៤-២ វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup នៅប្រទេសជប៉ុន ទីលាន J-Village នៅ​ថ្ងៃ​សៅរ៍ ទី២៣ ខែ​តុលា ឆ្នាំ​២០២១។

៤គ្រាប់របស់ក្រុមជម្រើសជាតិកម្ពុជាសម្រេចដោយកីឡាករ៖
សៀង ចន្ធា នៅនាទី៤០ ក្រោយ​ទទួល​បាល់យ៉ាងល្អ​ពីមិត្តរួមក្រុម​ លឹម​ ពិសុទ្ធ
សៀង ចន្ធា ដដែលបន្ថែមគ្រាប់ទី២នៅនាទី៥៤ ពីការបញ្ចូល​បាល់របស់​ ញាន​ សុស៊ីដាន់
ស៊ិន កក្កដា បន្ថែម​គ្រាប់​ទី​៣​នៅនាទី៥៦ ក្រោយ​ទទួល​បាល់​ពី​ សៀង​ ចន្ធា
– មិន​ រតនៈ​ ទាត់​បញ្ចូល​ទី​យ៉ាង​ស្អាត​ក្នុងនាទី៦០ បន្ថែម​ការ​នាំមុខ​គ្រាប់​ទី​៤​ ក្រោយ​ទទួល​បាល់​ពី​ ញាន សុស៊ីដាន់។

នេះជា​ជ័យជម្នះ​លើក​ទី២​ហើយ​របស់​ក្រុម​យុវជន​កម្ពុជា លើ​ក្រុម​ហុងកុង បន្ទាប់​ពី​ឈ្នះ​លើក​ទី១ កាល​ពី​ជម្រុះ​ក្នុង​ឆ្នាំ​២០១៣ នៅ​​ទីក្រុង​វៀងចន្ទន៍ ​ប្រទេសឡាវ ដែល​កាល​នោះ​ក្រុម​កម្ពុជា យក​ឈ្នះ​ហុងកុង ៣-២។ គ្រាប់​បាល់​ជ័យជម្នះ​លើក​ទី១ របស់​កម្ពុជា រក​បាន​ដោយ​កីឡាករ សុះ ស៊ូហាណា, ភួង សុខសាណា និង នេន សុធារ័ត្ន។

បន្ទាប់​ជួប​ហុងកុង នេះ​ក្រុម​កម្ពុជា ត្រូវ​បន្ត​ជួប​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ​ទៀត ដើម្បី​ស្វែង​រ​ក​អ្នក​ខ្លាំង​ក្នុង​ពូល។

Telegram-Troryorng


Share.