ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះតាជីគីស្ថាន ដែលជាប្រកួទទី២ របស់ខ្លួននៃការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 Qualifiers នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់ នៅសាល Dushande Indoor Hall ប្រទេសតាជីគីស្ថាន ។

អត្ថបទពាក់ព័ន្ធ ៖ ហ្វូតសាលកម្ពុជា បើកឆាកជួប ជប៉ុន វគ្គជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 – Troryorng Media
លទ្ធផលការប្រកួតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥
- ជប៉ុន ៤-១ កម្ពុជា
កម្មវីធីប្រកួតពានរង្វាន់ AFC Futsal Asian Cup 2026 Qualifiers
វគ្គជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 Qualifiers មាន ៣១ប្រទេសចូលរួម មាន ៨ពូល ដោយក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិតនៅពូល C ជាមួយ ជប៉ុន តាជីគីស្ថាន និងម៉ាកាវ។ ខណ:ប្រកួតបើកឆាក ថ្ងៃទី២០ កញ្ញា នឹងត្រូវជួបជប៉ុន វេលាម៉ោង ៥ល្ងាច។
កម្មវិធីប្រកួត ពូល C៖

ការប្រកួតវគ្គជម្រុះ នឹងស្វែងរកក្រុមខ្លាំងក្នុងពូលនិមួយៗ ទាំង ៨ពូល ឡើងទៅកាន់ជុំផ្ដាច់ព្រ័ត ដែលក្រោងនឹងធ្វ់ឡើងនៅទឹកដីប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៧ ខែមករា រហូតដល់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ពានរង្វាន់ AFC Futsal Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៩ ធ្វើឡើងជារៀងរាល់ឆ្នាំ ខណ:ក្រុមដែលបានឈ្នះជើងឯកច្រើនជាងគេ គឺ អ៊ីរ៉ង់ ចំនួន ១៣លើក (១៩៩៩, ២០០០, ២០០១*, ២០០២, ២០០៣*, ២០០៤, ២០០៥, ២០០៧, ២០០៨, ២០១០, ២០១៦, ២០១៨, ២០២៤) ស្របពេលជប៉ុន ឈ្នះ ៤លើក (២០០៦, ២០១២, ១០១៤, ២០២២)៕
