ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ក្រោយការដឹកនាំរបស់លោក Heo Jae-won គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង បានបញ្ចប់កំណត់ត្រា Clean Sheets របស់ព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier league រដូវកាលឆ្នាំ២០២៥-២៦ បើទោះជាចាញ់ ក៏ដោយ។

ជំនួបសប្ដាហ៍ទី៥ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងទីលានវាលស្មៅ នៃពហុកីឡដ្ឋានជាតិ មរតេជោ ក្រុមទាំង២ បានស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក ចំនួន ៧គ្រាប់ បញ្ចប់ដោយលទ្ធផល ព្រះខ័នរាជស្វាយរៀង យកឈ្នះឡាយហ្វេ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ៦-១។ ស្របពេល ១គ្រាប់របស់ ឡាយហ្វ ខេត្តព្រះសីហនុ រកបានដោយកីឡាករ Akiba Shogo ទាត់បញ្ចូលទីគ្រាប់ទី១ នៅនាទី ៥៩។

យើងដឹងហើយថា ព្រះខ័នរាជស្វាយរៀង ជាក្រុមមិនទាន់ចាញ់សោះ ខណ: ៤ប្រកួតរួចមក បិទមិនអោយក្រុមណាស៊ុតចូលទីរបស់ខ្លួនឡើយ ៖ប្រកួតទី១ ឈ្នះណាហ្គាវើលដ៍ ៣-០ ប្រកួតទី២ ឈ្នះអង្គរថាយហ្កឺរ ៣-០ ប្រកួតទី៣ ឈ្នះបឹងកេត ៣-០ ប្រកួតទី៤ ឈ្នះវិសាខា ២-០ ប្រកួតទី៥ ឈ្នះ ឡាយហ្វ ៦-១ សរុបមក មាន១៥ពិន្ទុពេញ ឈរកំពូលតារាង។
ដោយឡែកសម្រាប់ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ឆ្លងកាត់ ៤ប្រកួត រួមមាន៖ ប្រកួតទី១ ចាញ់ បឹងកេត ២-០ ប្រកួតទី២ ចាញ់វិសាខា ៣-២ ប្រកួតទី៣ ចាញ់ភ្នំពេញក្រោន ៤-៣ និងប្រកួតទី៤ ចាញ់ព្រះខ័នរាជស្វាយរៀង ៦-១ ឈរនៅលេខរៀងទី១០ មិនទាន់មានពិន្ទុសោះ។
តារាងចំណាត់ថ្នាក់ បច្ចុប្បន្ន ត្រឹមថ្ងៃទី១៩ កញ្ញា ២០២៥៖

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕

