ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក តាមចាប់ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នករត់ម៉ូតូកង់បី បានហើយរត់គេចខ្លួន កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្នុងវត្តនាគវ័ន្ត ផ្លូវលេខ១៣២ ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ ៖ ទី១ ឈ្មោះ ចាន់ វិសាល ហៅ សាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ឌឹម ភារម្យ ហៅ រ៉ង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិឈូក ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ចំណែកជនរងគ្រោះ ឈ្មោះ ម៉ោញ សុគីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដើរថ្មើរជើង បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកOPPO ពីជនរងគ្រោះ អ្នករត់កង់បី បានសម្រេចហើយរត់គេចខ្លួន ហើយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក តាមឃាត់ខ្លួនបាន ។
ជនសង្ស័យក្រោយឃាត់ខ្លួនបាន នាំយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណយំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ
