ក្រុមបាល់ទះជម្រើសជាតិសាធារណរដ្ឋឆេក ប៊ុលហ្គារី ប៉ូឡូញ និង អ៊ីតាលី ជាក្រុមខ្លាំងទាំង៤ ឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទះកម្រិតពិភពលោក FIVB Men’s Volleyball World Championship 2025 នៅប្រទេសហ្វីលីពីន។

សម្រាប់ជ័យជម្នះឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ របស់ក្រុមទាំង ៤រួមមាន៖
- អ៊ីតាលី ៣-០ បែលហ្សិក (២៥-១៣, ២៥-១៨, ២៥-១៨)
- ប៉ូឡូញ ៣-០ តួកគី (២៥-១៥, ២៥-២២, ២៥-១៩)
- សាធារណរដ្ឋឆេក ៣-១ អ៉ីរ៉ង់ (២២-២៥, ២៧-២៥, ២៥-២០, ២៥-២១)
- អាមេរិក ២-៣ ប៊ុលហ្គារី (២៥-២១, ២៥-១៩, ១៧-២៥, ២២-២៥, ១៣-១៥)
កម្មវិធីប្រកួតវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី២៧ កញ្ញា ២០២៥៖
- សាធារណរដ្ឋឆេក ប្រកួតជាមួយ ប៊ុលហ្គារី ម៉ោង ២:៣០នាទីរសៀល
- ប៉ូឡូញ ប្រកួតជាមួយ អ៊ីតាលី ម៉ោង ៦:៣០នាទីយប់

ដូចនេះសម្រាប់កម្មវិធីប្រកួតវវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតថ្ងៃទី២៧ ខែកញ្ញា វគ្គចំណាត់ថ្នាក់លេខ៣ និងផ្ដាច់ព្រ័ត្រ ប្រកួតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ ដែលហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ គឺជាការប្រកួតលើកទី២១ ដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ចំនួន ៣២ក្រុម មកពី ៥តំបន់ ចែកចេញជា ៨ពូល។ ការប្រកួតធ្វើឡើង ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

