កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅលោក Mircea Lucescu ជនជាតិរូម៉ានី បានក្លាយជាគ្រូបង្វឹកទី២ លើពិភពលោកដែលមានវ័យចាស់ជាងគេ ៨០ឆ្នាំ និង៣៨ថ្ងៃ ដឹកនាំក្រុមជម្រើសជាតិរ៉ូម៉ានី ចាញ់កាណាដា ក្នុងលទ្ធផល ៣-០។

ស្របពេលគ្រូបង្វឹកដែលមានវ័យចាស់ជាងគេលើពិភពលោកគឺលោក Otto Pfister (រង្វង់ក្រហម) ជនជាតិអាឡឺម៉ង់ ដឹកនាំអាហ្វហ្គានីស្ថាន ឈ្នះក្រុមជម្រើសជាតិកម្ពុជា ២-១ ពានរង្វាន់ AFC Asian Cup វគ្គជម្រុះ កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ក្នុងវ័យ ៨០ឆ្នាំ និង១២៣ថ្ងៃ។
ប៉ុន្តែកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ លោកក៏ដឹកនាំអាហ្វហ្គានីស្ថាន ចាញ់ក្រុមជម្រើសជាតិកម្ពុជា ១-០ ពានរង្វាន់ AFC Asian Cup វគ្គជម្រុះផងដែរ។
លោក Otto Pfister កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៧ បច្ចុប្បន្នមានវ័យ ៨៧ឆ្នាំ ចាប់ផ្តើមអាជីពជាគ្រូបង្វឹកបាល់ទាត់ដំបូងនៅឆ្នាំ ១៩៧២ នៅក្រុមជម្រើសជាតិរវ៉ាន់ដា និងចុងក្រោយបង្អស់គឺនៅក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០១៨ សរុប៥៩៩ប្រកួត ឈ្នះ៣០២ប្រកួត ស្មើ១២៨ប្រកួត និងចាញ់១២៨ប្រកួត៕

