កណ្តាល ៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ចុះលេងទឹករណ្តៅខ្សាច់ជាប់មាត់ទន្លេ ស្រាប់តែលង់ស្លាប់ ទោះជាពលរដ្ឋព្យាយាមជួយសង្គ្រោះ តែមិនអាចសង្គ្រោះជីវិតបាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅភូមិតាឯក ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានចុះទៅលេងទឹករណ្តៅខ្សាច់ ចំណុចខាងលើ ស្រាប់តែលង់ស្លាប់ ទោះជាប្រជាពលរដ្ឋព្យាយាមជួយស្រង់ ដើម្បីសង្គ្រោះជីវិត តែស្លាប់បាត់ទៅហើយ។ ក្មេងរងគ្រោះ អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យ កោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖តាតុងសែនជ័យ

Share.