ស្វាយរៀង ៖ អគ្គិភ័យឆាបឆេះសម្ភារៈក្នុងឃ្លាំងស្តុកអុីវ៉ាន់ របស់កាសុីណូ ម៉ុកបាយ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។



តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យខាងលើ ផ្តើមដោយទុស្សេចរន្តអគ្គិសនី ឆាបឆេះសម្ភារៈក្នុងឃ្លាំងស្តុកអុីវ៉ាន់ របស់កាសុីណូ។


ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង របស់អាវុធហត្ថចំនួន៣គ្រឿង របស់នគរបាលចំនួន៣គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញ ខូចខាតសម្ភារៈក្នុងឃ្លាំង គ្រឿងសំណង់ អស់មួយចំនួន មិនបង្កឱ្យអ្នកណារងរបួសឡើយ៕
