នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ គណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍ ប្រចាំតំបន់​អាស៊ាន (SEA GAME) បានរៀបចំពិធីចាប់ឆ្នោត លើប្រភេទកីឡាបាល់ទះ និងបាល់ទាត់ ក្នុងព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃ ទទួលរៀបចំជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២៥ នេះ។

ជាលទ្ធផលនៃពិធីចាប់ឆ្នោតឃើញថា៖

ទី១) ប្រភេទកីឡាបាល់ទះ (វិញ្ញាសាផ្នែកបុរស ក្នុងសាល)

ពូល A ៖ មានក្រុមបាល់ទះថៃ, វៀតណាម, សិង្ហបុរី និងឡាវ

ពូល B ៖ មានក្រុមមេដាយមាសឆ្នាំចាស់ឥណ្ឌូណេស៊ី មេដាយប្រាក់កម្ពុជា, ហ្វីលីពីន និងមីយ៉ាន់ម៉ា

ទី២) ប្រភេទកីឡាបាល់ទាត់

  • វិញ្ញាសាផ្នែកបុរស

ពូល A ៖ មានក្រុមជម្រើសជាតិថៃ, កម្ពុជា និងទីម័រខាងកើត

ពូល B ៖ មានក្រុមជម្រើសជាតិវៀតណាម, ម៉ាឡេស៊ី និងឡាវ

ពូល C ៖ មានក្រុមជម្រើសជាតិឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និងសិង្ហបុរី

  • វិញ្ញាសាផ្នែកនារី

ពូល A ៖ ក្រុមជម្រើសជាតិនារីថៃ, កម្ពុជា, សិង្ហបុរី និងឥណ្ឌូណេស៊ី

ពូល B ៖ ក្រុមជម្រើសជាតិវៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន និងម៉ាឡេស៊ី

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម SEA Games ត្រូវ​បាន​រៀប​ចំឡើង​ ២ឆ្នាំម្ដង ធ្វើ​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៥៩ ខណៈកម្ពុជា ទើបទទួលរៀបចំបានយ៉ាងជោគជ័យ កាលពីឆ្នាំ២០២៣ កន្លងទៅ ដោយ​ក្នុង​នោះអត្តពលិកកម្ពុជា រកបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមានមាសចំនួន ៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរិទ្ធ១២៧គ្រឿង៕

Share.