នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រុមបាល់ទះ Hanoi Volleyball Club បានប្រកាសបន្តកុងត្រាខ្ចីជើងថ្មីកីឡាករ គួន ម៉ុម ត្រៀមសម្រាប់ពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2026 នៅវៀតណាម។

កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា បានជួយក្រុមបាល់ទះ Hanoi Volleyball Club គេផុតពីតំបន់គ្រោះថ្នាក់ (កាត់ចោល) ឡើងទៅឈរចំណាត់ថ្នាក់លេខ៥ បន្ទាប់ពីឆ្លងកាត់៥ប្រកួត ឈ្នះ៤ ចាញ់១ នៃពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម។

លទ្ធផលរបស់កីឡាករ គួន ម៉ុម នៅវៀតណាម៖

  • ថ្ងៃទី៨ ខែតុលា Hanoi ៣-១ Lavie Tay Ninh (២៥-១៩, ២១-២៥, ២៥-២១, ២៥-២០)
  • ថ្ងៃទី៩ ខែតុលា Hanoi ០-៣ The Cong Tan Cang (២០-២៥, ២២-២៥, ២០-២៥)
  • ថ្ងៃទី១១ ខែតុលា Hanoi ៣-០ Sanest Khanh Hoa (៣៣-៣១, ២៨-២៦, ២៥-២២)
  • ថ្ងៃទី១៣ ខែតុលា Hanoi ៣-០ Da Nang (២៥-២៣, ២៥-១៨, ២៥-១៧)
  • ថ្ងៃទី១៦ ខែតុលា Hanoi ៣-២ Lavie Tay Ninh (២២-២៥, ២៥-២១, ២៥-២២, ១៨-២៥, ១៥-១២)៕
Share.