បញ្ចប់​ការប្រកួត​ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ សប្ដាហ៍ទី៩ ក្លិបបាល់ទាត់​អង្គរថាយហ្គឺរ កំពុង​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ឡើង​ឈរ​លេខ២ ក្រោយ​ឈ្នះ​ក្លិបបាល់ទាត់​ឡាយហ្វ ខេត្តព្រះសីហនុ ៣-១។

ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី Sotaro Yasunaga ជនជាតិ​ជប៉ុន ឆ្លង​កាត់ ៨ប្រកួត ឈ្នះ៦ ចាញ់២ មាន ១៨ពិន្ទុ ដេញតាម​ពីក្រោយ ព្រះខ័នរាជស្វាយរៀង។

៨ប្រកួត​កន្លង​មក​របស់​អង្គរថាយហ្កឺរ មានដូច​ខាង​ក្រោម៖

  • MOI Kompong Dewa FC ៣-៦ អង្គរថាយហ្គឺរ
  • អង្គរថាយហ្គឺរ ០-៣ ព្រះខ័នរាជស្វាយរៀង
  • គិរីវង់សុខសែនជ័យ ០-៤ អង្គរថាយហ្កឺរ
  • អង្គរថាយហ្គឺរ ៨-០ អាយអេសអាយ ដង្កោសែនជ័យ
  • អង្គរថាយហ្គឺរ ០-១ ណាហ្គាវើលដ៍
  • អង្គរថាយហ្គឺរ ៣-០ បឹងកេត
  • វិសាខា ២-៣ អង្គរថាយហ្គឺរ
  • អង្គរថាយហ្គឺរ ៣-១ ឡាយហ្វ ខេត្តព្រះសីហនុ

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.