តាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃមានចំនួន៣៣នាក់ នគរបាលបានប្រើប្រាស់រថយន្ត ២គ្រឿង ដឹកជញ្ចូនពួកគាត់ទៅកាន់តាមបណ្តាខេត្ត។

ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។

ជាលទ្ធផលនៅថ្ងៃដដែលនោះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន៣៣នាក់ ស្រី១៨នាក់ ក្នុងនោះកម្លាំងនគរបាលបានប្រើប្រាស់រថយន្ត២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋានរបស់ពួកគាត់ នៅខេត្តចំនួន៤គឺខេត្តបាត់ដំបង៥នាក់ ស្រី៣នាក់, ខេត្តឧត្តរមានជ័យ ២នាក់ ស្រី១នាក់,ខេត្តសៀមរាប១នាក់ស្រី ខេត្តបន្ទាយមានជ័យ ២៥នាក់ ស្រី១៣នាក់៕

