ក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន បានធ្វើដំណើរទៅដល់តៃវ៉ាន់ ដើម្បីបោះជុំរុំហ្វឹកហាត់ចំនួន២សប្តាហ៍ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃ។

កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ គណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍ ប្រចាំតំបន់អាស៊ាន (SEA GAME) បានរៀបចំពិធីចាប់ឆ្នោត លើប្រភេទកីឡាបាល់ទះ និងបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃ ទទួលរៀបចំជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២៥ នេះ។
ជាលទ្ធផលនៃពិធីចាប់ឆ្នោតឃើញថា៖
ទី១) ប្រភេទកីឡាបាល់ទះ (វិញ្ញាសាផ្នែកបុរស ក្នុងសាល)
ពូល A ៖ មានក្រុមបាល់ទះថៃ, វៀតណាម, សិង្ហបុរី និងឡាវ
ពូល B ៖ មានក្រុមមេដាយមាសឆ្នាំចាស់ឥណ្ឌូណេស៊ី មេដាយប្រាក់កម្ពុជា, ហ្វីលីពីន និងមីយ៉ាន់ម៉ា
ទី២) ប្រភេទកីឡាបាល់ទាត់
- វិញ្ញាសាផ្នែកបុរស
ពូល A ៖ មានក្រុមជម្រើសជាតិថៃ, កម្ពុជា និងទីម័រខាងកើត
ពូល B ៖ មានក្រុមជម្រើសជាតិវៀតណាម, ម៉ាឡេស៊ី និងឡាវ
ពូល C ៖ មានក្រុមជម្រើសជាតិឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និងសិង្ហបុរី
ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម SEA Games ត្រូវបានរៀបចំឡើង ២ឆ្នាំម្ដង ធ្វើឡើងដំបូងនៅឆ្នាំ១៩៥៩ ខណៈកម្ពុជា ទើបទទួលរៀបចំបានយ៉ាងជោគជ័យ កាលពីឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងនោះអត្តពលិកកម្ពុជា រកបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមានមាសចំនួន ៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរិទ្ធ១២៧គ្រឿង៕

