
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2025-26 វិលត្រឡប់មកវិញហើយ ខណៈការប្រកួតនៅសប្តាហ៍៩ មិនទាន់ប្រកួតគ្រប់គូនៅឡើយទេ ដូចនេះតម្រូវឱ្យក្រុមចំនួន៤ ត្រូវមកប្រកួតគ្នានៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខដើម្បីបង្គ្រប់ភារកិច្ចការប្រកួតវិញជុំសន្សំពិន្ទុ។

កម្មវិធីប្រកួតបង្គ្រប់សប្តាហ៍ទី៩
មូលហេតុដែលក្រុមចំនួន៤មិនទាន់ប្រកួតនៅសប្តាហ៍ទី៩ នោះគឺដោយសារតែសមាជិក២ គឺព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន មានភារកិច្ចប្រកួតពានរង្វាន់ប្រចាំទ្វីប AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ វគ្គជម្រុះក្នុងពូល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
អត្ថបទពាក់ព័ន្ធ៖ ព្រះខ័នរាជស្វាយរៀង ជួបភ្នំពេញក្រោន វគ្គ៨ក្រុម ពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៥-២៦ – សារព័ត៌មានត្រយង – Troryorng Media

