
នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រុមម្ចាស់ផ្ទះវិសាខា នឹងត្រៀមប៉ះក្រុមខេត្តកណ្តាល សម្រាប់ជំនួបចុងក្រោយសប្តាហ៍ទី១៤ នៃពានរង្វាន់លីគនារីកម្ពុជា Cambodian Women’s league 2025-26 ខណៈការប្រកួតនេះនឹងផ្សាយផ្ទាល់ដោយសារព័ត៌មានត្រយង ។
កម្មវិធីប្រកួតសប្តាហ៍ទី១៤

សម្រាប់ផ្ទះនារីវិសាខា គិតត្រឹមសប្តាហ៍ទី១៣ មកនេះមាន៣១ពិន្ទុក្នុងដៃ ដោយ១៣ប្រកួតកន្លងទៅ ឈ្នះ១០ និងចាញ់២។

ក្រុមនារី សមាគមបាល់ទាត់ខេត្តកណ្ដាល ឆ្លងការ់ការប្រកួត ១៣ប្រកួតមិនទាន់ឈ្នះសោះ ស្ថិតនៅបាតតារាង និងរបូតគ្រាប់បាល់ ១៥៩គ្រាប់ ស្របពេលក្រុមនារីភ្នំពេញក្រោន ឈ្នះទាំង១៣ប្រកួត ស៊ុតបាន ១១៤គ្រាប់ របូតវិញតែ១គ្រាប់ប៉ុណ្ណោះ។
ពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League 2025-26 បានរកឃើញម្ចាស់ជើងឯករួចរាល់ ក្រោយឆ្លងកាត់ការប្រកួតអស់ ១២សប្ដាហ៍ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយក្រុមនារីភ្នំពេញក្រោន ក្រោយយកឈ្នះក្រុមនារីវិសាខា មានពិន្ទុលើសគេ។
ការឈ្នះជើងឯកលើកនេះ ក៏ជាលើកទី៣ផងដែរ របស់ក្រុមនារីភ្នំពេញក្រោន ដោយលើកទី១ កាលនៅរដូវកាលឆ្នាំ២០២១-២០២២ លើកទី២ ឆ្នាំ២០២៤-២០២៥ និងលើកទី៣នេះ នៅរដូវកាលឆ្នាំ២០២៥-២៦ បើទោះជានៅសល់ ២ប្រកួតទៀតក៏ដោយ។
សូមបញ្ជាក់ថា សម្រាប់ការរកឃើញម្ចាស់ជើងឯកលីគនារី រដូវកាលនេះ ដោយសារមានការកែប្រែរូបមន្តប្រកួតថ្មី ដោយក្រុមចូលរួមទាំង ៨ក្រុមធ្វើការប្រកួតចំនួន ២ជុំ ដើម្បីសន្សុំពិន្ទុ ក្រុមណាដែលមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ជើងឯកតែម្ដង។
ពានរង្វាន់លីគនារីកម្ពុជា Cambodian Women League 2025-26 គឺជាលើកទី៤ ហើយដោយលើកដំបូងធ្វើ ឡើងនៅឆ្នាំ២០២០-២០២១ ដោយម្ចាស់ជើងឯកគឺ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវលុបចោល ដោយសារការរីករាលដាលជំងឺកូវីដ) ខណ:នៅរដូវកាលឆ្នាំ២០២១-២០២២ ឆ្នាំ២០២៤-២០២៥ ម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន។
ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) រដូវកាលឆ្នាំ២០២៥-២៦ បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៣១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៥ ខណៈការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមកីឡដ្ឋានទាំង ៨របស់ក្រុមដែលជាមាជិក។
សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីបឹងកេត ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីខេត្តសៀមរាប ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល៕

