គណៈកម្មាធិការជាតិអូឡាំពិក រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យក្រុមអត្តពលិកកម្ពុជាចំនួន ២១ ប្រភេទកីឡា នឹងទៅចូលរួមដណ្តេីមមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬហៅថា ស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

បេីតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការចូលរួមរបស់កម្ពុជា នៅកីឡាស៊ីហ្គេមលេីកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះ នឹងទទួលបានការគាំពារយ៉ាងពិសេសពីភាគីម្ចាស់ផ្ទះ ស្របពេលប្រតិភូ កីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារតែមួយជុំគ្នានៅ ទីក្រុងបាងកក។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម SEA Games ត្រូវបានរៀបចំឡើង ២ឆ្នាំម្ដង ធ្វើឡើងដំបូងនៅឆ្នាំ១៩៥៩ ខណៈកម្ពុជា ទើបទទួលរៀបចំបានយ៉ាងជោគជ័យ កាលពីឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងនោះអត្តពលិកកម្ពុជា រកបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមានមាសចំនួន ៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរិទ្ធ១២៧គ្រឿង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ នៅទឹកដីប្រទេសថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ៣២០២៥ មាន ៥៧៤វិញ្ញា ក្នុង ៥០ប្រទេសកីឡា ស្របពេលពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥៕


