ក្រុម​បាល់ទាត់​យុវជន វិសាខា ​អាយុក្រោម១៦ឆ្នាំ ឈរកំពូលតារាង​ ក្រោយ​ឆ្លងកាត់ ៨ប្រកួត​ឈ្នះទាំង ៨ប្រកួត ស៊ុត​បាន ៤៥គ្រាប់​របូត​វិញ តែ២គ្រាប់​ប៉ុណ្ណោះ នៃពាន​រង្វាន់លីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ ត្រឹមសប្ដាហ៍ទី៨។

ឆ្លងកាត់ ៨ប្រកួត​របស់​ក្រុម​យុវជន អាយុក្រោម ១៦ឆ្នាំ​របស់​ក្លិបបាល់ទាត់​វិសាខា មាន​ដូច​ខាង​ក្រោម៖

​៨ប្រកួត​កន្លង​ទៅរបស់ក្រុម​បាល់ទាត់​យុវជន ​អាយុក្រោម១៦ឆ្នាំ វិសាខា ឈរកំពូលតារាង ​ឈ្នះ ៨ប្រកួត មាន ២៤ពិន្ទុ ស៊ុត​បាន ៤៥គ្រាប់ របូតវិញ តែ ២គ្រាប់​ប៉ុណ្ណោះ។

  • សប្ដាហ៍ទី១៖ ឈ្នះបឹងកេត ៣-០
  • សប្ដាហ៍ទី២៖ ឈ្នះភ្នំពេញក្រោន ៣-០
  • សប្ដាហ៍ទី៣៖ ឈ្នះអង្គរថាយហ្គឺរ ៤-១
  • សប្ដាហ៍ទី៤៖ ឈ្នះសាលាកីឡាបាល់ទាត់ជាតិ ១-០
  • សប្ដាហ៍ទី៥៖ ឈ្នះសាលាតម្រង់ទិស រាជធានីភ្នំពេញ ៨-០
  • សប្ដាហ៍ទី៦៖ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៦-០
  • សប្ដាហ៍ទី៧៖ ឈ្នះ​សាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំ ១៣-១
  • សប្ដាហ៍ទី៨៖ ឈ្នះព្រះខ័នរាជស្វាយរៀង ៧-០

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវ​បាន​ចាប់ផ្ដើមកាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

Share.