
កីឡាករកម្ពុជា វឿន វាសនា ជួយក្រុមបាល់ទះ Win Streak យកឈ្នះក្រុម Taipei East Power ដោយលទ្ធផល ៣-០ នៅថ្ងៃទី៦ ខែឆ្នូ និងបន្តឈ្នះក្រុម Taoyuan Leopards ដោយលទ្ធផល ៣-០ នៅថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០២៥ ។
ដូចនេះគិតត្រឹមថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០២៥ កីឡាករ វឿន វាសនា ជួយឱ្យក្រុមបាល់ទះ Win Streak ឈ្នះ ១៩ប្រកួតជាប់ៗគ្នា ក្នុងលីគបាល់ទះតៃវ៉ាន់ ឆ្នាំ២០២៥ នេះ។

កីឡាករកម្ពុជា វឿន វាសនា មិនត្រឹមជា Super Star របស់ក្លិបបាល់ទះ Win Streak តែប៉ុណ្ណោះទេ ថែមទាំងកំពុងទាញអ្នកគាំទ្រឱ្យមកតាមដានគ្រប់ការប្រកួតរបស់ខ្លួន លើសពីនេះហ្វេនៗជាច្រើននៅតៃវ៉ាន់ ខណៈ ប្រកួត២ប្រកួតកន្លងទៅ រូបគេជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត Man of the Match ២ប្រកួតជាប់ៗគ្នា ថែមទៀតផង៕
ទស្សនាការប្រកួតរបស់កីឡាករ វឿន វាសនា

