សមាជិកលីគកំពូលមួយភាគធំ ដែលមាន​ភារកិច្ច​ប្រកួតពាន​រង្វាន់លីគកំពូលកម្ពុជា សម្រាប់បង្គ្រប់​សប្តាហ៍​ទី១០ បានប្រកាសពីការ បរិច្ចាគថវិកាពីការលក់​សំបុត្រ​ដើម្បី​ជូនទៅកាន់ជនភៀសសឹកតាមបណ្តោយព្រំដែន និង​ក្លិប​មួយ​ចំនួនទៀតសម្រេចបង្កើតលនិធិ ផ្ទាល់ខ្លួន​ដើម្បី​រៀបចំជំនួយទៅកាន់ជនភៀសសឹកដែលកំពុងជួបការលំបាក។

ចំណែកឯក្រុមបាល់ទាត់យុវជនតាមបណ្តាលក្លិបមួយចំនួនក៏បានចូលរួមរៀបចំសម្ភារផងដែរ ដែលជាជំនួយរបស់សប្បុរសជន ដើម្បី​ផ្ដល់​ជូនជនភៀសសឹករាប់ម៉ឺននាក់ ដែលបានជម្លៀស​មកទី​ក​ន្លែងសុវត្ថិភាព ក្រោយរងការឈ្លានពាន​នៅតាម​ព្រំដែន​ពី​យោ​ធាថៃ ។

នេះជាក្រុមយុវជនដែលបានចូលរួមរៀបចំសម្ភារ ដែលជាជំនួយរបស់សប្បុរសជន រួមមាន៖

ទី១) ក្រុមយុវជនបឹងកេត ឆ្លៀតពេលក្រោយ​បញ្ចប់ពីការហ្វឹកហាត់ បានទៅចូលរួមជា​មួយបងប្អូន​ប្រជាពលរដ្ឋខ្មែរ ជួយរៀបចំស្បៀង អាហារ និង​សម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។

ទី២) ក្រុមយុវជនវិសាខា បានចូលរួមរៀបចំសម្ភារ ដែលជាជំនួយរបស់សប្បុរសជន ដើម្បីផ្ដល់ជូន​ជនភៀស​សឹករាប់ម៉ឺននាក់ ដែលបានជម្លៀសមកទីកន្លែងសុវត្ថិភាព ក្រោយរងការឈ្លានពាននៅតាមព្រំដែនពីយោធាថៃ ។

នេះជាសមាជិកលីគកំពូលកម្ពុជា ដែលនឹងបរិច្ចាគថវិកា​ពីការលក់សំបុត្រទៅកាន់ វីរៈកងទ័ព និងជន​ភៀសសឹកតាមបណ្តោយព្រំដែន ៖

ទី១) ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ ប្រកាសបង្កើត “មូលនិធិ អាយ អេស អាយ សម្រាប់ជនភៀសសឹក” ដើម្បីផ្តល់ជំនួយ ដល់ប្រជាពលរដ្ឋខ្មែរនៅជំរុំភៀសសឹក ដោយចាប់ផ្តើមទទួលការបរិច្ចាគចាប់ពីថ្ងៃទី១១ ខែធ្នូ ២០២៥ នេះតទៅ ចាប់ពីម៉ោង ៨:០០ ព្រឹកដល់៨:០០ យប់។

ទី២) ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការបរិច្ចាគចំណូលអំពីការលក់សំបុត្រទស្សនាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមអង្គរថាយហ្គឺ ដែលគូទាំងពីរនឹងប្រកួតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជូនទៅកាន់កាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុជួយឧបត្ថម្ភដល់ជនភៀសសឹក។

ទី៣) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងបរិច្ចាគថវិការទាំងអស់ពីការលក់សំបុត្រទស្សនាការប្រកួតជាមួយអឹមអូអាយ កំពង់ដេវ៉ា ដែលគូទាំងពីរនឹងប្រកួតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ជូនទៅសមរភូមិមុខ ៕

Share.