សារព័ត៌មាន Khaosod បានចេញផ្សាយនាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ នេះថា មានករណីបំផ្ទុះគ្រាប់បែក និងដុតបំផ្លាញស្ថានីយ៍ប្រេងឥន្ទនៈចំនួន ១១ទីតាំង នៅខេត្តចំនួន៣នៃភាគខាងត្បូងប្រទេសថៃ គឺ Yala, Pattani និង Narathiwat។

អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយក្រុមមិនស្គាល់អត្តសញ្ញាណមួយក្រុម ពេលនេះ កំពុងបើកការស៉ើបអង្កេតជាប្រញាប់ ហើយបានហ៊ុមព័ទ្ធតំបន់ដែលបានរងការប៉ះពាល់។

ទន្ទឹមនោះ អង្គភាពប្រតិបត្តិការពិសេសរបស់ប៉ូលិសប្រចាំខេត្ត Yala បានឱ្យដឹងថា ក្រុមជនដែលបានធ្វើសកម្មភាពខាងលើ មិនទាន់ច្បាស់ថាជាក្រុមមួយណា និងមានគ្នីគ្នាប៉ុន្មាននាក់នៅឡើយទេ។

យ៉ាងណាម៉ិញ អាជ្ញាធរ​ខេត្តណារ៉ាធីវ៉ាត ភាគខាងត្បូង​ប្រទេសថៃ​ បាន​​ដាក់ចេញ​បម្រាមគោ​ចរ​ចាប់ពីម៉ោង​​៩​យប់ដល់​ម៉ោង​៥ទៀបភ្លឺ​ ចាប់​ពី​រាត្រី​ថ្ងៃទី​១១​ ខែ​មករា នេះ​ នៅ​គ្រប់ស្រុក​ទាំងអស់​ចាប់ពីយប់នេះ​រហូតដល់​មាន​ការ​ជូនដំណឹង​ថ្មី បន្ទាប់​​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដ៏កក្រើក​​នៅយប់ថ្ងៃទី​១០ ខែ​មករា​ ដែល​​បណ្តាល​ឱ្យ​មនុស្ស​មួយចំនួន​រង​របួស និង​ស្ថានីយ៍ប្រេងឥន្ទនៈ PTT ​១១កន្លែង​​ឆេះ​នៅខេត្ត​៣ផ្សេង​គ្នា៕

Share.