ភ្នំពេញ ៖ ប្រឡាយមេបង្ហូររំដោះទឹក នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរ កាយស្តារសម្អាត ដើម្បីឱ្យចរន្តទឹកហូរលឿន នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ។

តាមអាជ្ញាធរបានឱ្យដឹងថា ប្រឡាយមេមួយខ្សែនេះបង្ហូររំដោះទឹកចេញពីតំបន់ផ្លូវជាតិលេខ៤ វិទ្យាល័យជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ ឆ្លងកាត់ទៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ តែដោយមានល្បាប់ភក់ ស្មៅ ច្រើន ធ្វើឱ្យស្ទះចរន្តទឹកហូរ ទើបអាជ្ញាធរដាក់គ្រឿងចក្រកាយសម្អាត បារល្បាប់ភក់ចេញ ។

អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ឱ្យវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងបោះចោល តាមចិញ្ចើមផ្លូវ នាំឱ្យប៉ើងធ្លាក់ចូលក្នុងប្រឡាយ ប៉ះពាល់ដល់បរិស្ថាន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.