បាត់ដំបង÷ តិតត្រឹមល្ងាចថ្ងៃម្សិលមិញម្ចាស់ក្រុមហ៊ុនលក់ប្រេងឥន្ធន:ធំៗ ពិសេសក្រុមហ៊ុន កាល់តិច ក្នុងក្រុងបាត់ដំបង បានប្រកាស់ដាក់លក់តែប្រេងប្រភេទហ្គោលប៉ុណ្ណោះ ដោយអះអាងថាប្រេងសាំងប្រភេទធម្មតាអស់ស្តុកហើយ។




ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងបានបង្ហើបឲ្យដឹងថា÷ នៅព្រលប់ថ្ងៃទី ០៦ ខែមីនា ម្សិលមិញលោកបានទៅចាក់ប្រេងសាំងនៅក្រុមហ៊ុនកាល់តិចចំនួន ២កន្លែង ត្រូវអ្នកលក់ប្រាប់មកថាមានតែប្រភេទប្រេងសាំងហ្គោលប៉ុណ្ណោះលក់ក្នុងតម្លៃ ៤ ៧០០រៀលក្នុងមួយលីត្រ ការប្រកាស់ដាក់លក់នេះមិនដឹងថាជាចេតនាភូតភ ឬជាការពិតទេ ខណ:បងប្អូនប្រជាពលរដ្ឋជាច្រើនកុះករសម្រុកចូលចាក់ទាំងរថយន្ត ទាំងម៉ូតូ និងគោយន្ត។



ប្រភពបន្តថា÷ កាលពីថ្ងៃទី ០៤ ខែមីនា គាត់ទៅចាក់ប្រេងសាំងស្ថានីយ៍មានដាក់លក់ទាំងប្រភេទប្រេងសាំងធម្មតា និងប្រភេទប្រេងសាំងហ្គោល ដោយប្រេងសាំងធម្មតាលក់ក្នុងតម្លៃ ៣ ៨៥០រៀលក្នុងមួយលីត្រ និងប្រេងសាំងហ្គោលលក់ក្នុងតម្លៃ ៤ ៧០០រៀលក្នុងមួយលីត្រ។
ដោយឡែកតាមការអះអាងរបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៦ នេះបានបញ្ជាក់ថា÷ ដេប៉ូលក់ប្រេងសាំងនៅក្នុងស្រុករុក្ខគីរី បានលក់ប្រេងសាំងឡើងដល់ជិត ៦ ០០០រៀលហើយក្នុងមួយលីត្រធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង៕
អត្ថបទ: ដំបងក្រញូង
