ស្ត្រី​៣ស្លា. ប់ និង​១៣​នាក់​ទៀត​រង​របួស​នៅ​ពេល​កម្ទេច​កម្ទី​ពី​កាំជ្រួច ឬ​អាច​ជា​គ្រាប់​បែក​ចង្កោម​បុក​ហាង​កែ​សម្ផស្ស​មួយ​នៅ​ជិត​ទីក្រុង Hebron។

ស្ត្រីជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានស. ម្លាប់ នៅពេលដែលកំទេចកំទី ឬអាចជាគ្រាប់ពីកាំជ្រួចរបស់អ៊ីរ៉ង់ បានធ្លាក់លើហាងអ៊ុតសក់របស់ស្ត្រីមួយកន្លែង ក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់ នេះបើយោងតាមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និងរបាយការណ៍ព័ត៌មាន។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អាជ្ញាធរប៉ាឡេស្ទីន (PA) Wafa បាននិយាយថា ស្ត្រីទាំងបីនាក់ត្រូវបានសម្លាប់ នៅពេលដែលហាងកែសម្ផស្សក្នុងទីក្រុង Beit Awwa ភាគនិរតីនៃទីក្រុង Hebron ត្រូវបានវាយប្រហារកាលពីល្ងាចថ្ងៃពុធ ដោយបំណែកនៃមីស៊ីលអ៊ីរ៉ង់។

ប្រភព៖ Al Jazeera

Share.